ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ​ជួប​សំណេះសំណាល ទទួល​ទាហាន​អាហារ និង​ចែក​អំណោយ​ដល់​លោកយាយ​ចាស់ជរា​

ពោធិ៍សាត់ ៖ នា​ព្រឹក ថ្ងៃទី​០ ១ ខែ មីនា ឆ្នាំ ២០២០ នេះ រូបខ្ញុំ ឯកឧត្តម ម៉ៅ ធ​និន្ទ អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកជំទាវ បាន​ជួប​សំណេះសំណាល​សាកសួរ សុខទុក្ខ ជាមួយ លោក យាយ ចាស់ ជរា ចំនួន​បី​សង្កាត់ ក្នុង​ក្រុង​ពោធិ៍សាត់ ក្នុងឱកាស ខួបកំណើត​គម្រប់ ៤០ ឆ្នាំ ឈានចូល ៤១ ឆ្នាំ របស់​លោកជំទាវ ។​

​នា​ឱកាស​នោះ ឯកឧត្តម និង​លោកជំទាវ បានរៀបចំ ពិធី ទទួល ទាន អាហារ ថ្ងៃ ត្រង់ មួយ ពេល​ជូន​លោកយាយ​ចាស់ជរា មាន​ជីវភាព​ខ្វះខាត ចំនួន ៤៥ នាក់ នៅ​មជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ។ ទន្ទឹម​នោះ​ផងដែរ ឯកឧត្តម និង​លោកជំទាវ បាន​ជូន​ជា​អំណោយ​នូវ គ្រឿង ឧបភោគ បរិភោគ​ក្នុង​ម្នាក់ៗ​ទទួល បាន (​ទឹកដោះគោឆៅ​១​យួ​, ត្រីខ​១​យួរ​, សាប៊ូ​លុច្ស​ដុស​ខ្លួន​១​ដុំ​, ថ្នាំ​និង​ច្រាស​ដុសធ្មេញ​, សាប៊ូកក់សក់ ១ ដប​, សាប៊ូ​ម្សៅ ១​កញ្ចប់​,​មី​ម៉ា​ម៉ា​១​កេស​, ទឹកត្រី និង​ទឹក​ស៊ី​អ៉ីវ ២​យួរ​,​ស្កសរ​១​គី​ឡូ​, អង្ករ​១​កា​រ៉ុង​) និង ថវិកា ក្នុង ម្នាក់ៗ ៥ ម៉ឺន រៀល ផង ដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *