ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់ ក្នុងនោះ​នារី​៦១៦​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​
​ពិធី​ប្រគល់​សញ្ញាបត្រ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ និស្សិត​ដែល​ទទួលបាន​សញ្ញាបត្រ​នេះ​រួមមាន ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត​ផងដែរ​។​

​ខាងក្រោម​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​អាស៊ី​អឺរ៉ុប​៖
* សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

* សម្តេច​តេជោ ហ៊ុន សែន លើកទឹកចិត្ត​ដល់​ស្ថាប័នរដ្ឋ និង​ឯកជន បន្ត​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គុណភាព​អប់រំ នៅតែ​ជា​ចំណុច​ស្នូល​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​វិស័យ​អប់រំ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការសិក្សា​ត្រូវធ្វើឡើង​ពេញ​មួយ​ជីវិត មិនមែន​បាន​សញ្ញាបត្រ​ប​រិញ្ញា អនុបណ្ឌិត ឬ​បណ្ឌិត​ហើយ ត្រូវ​ដើរ​ពើងទ្រូង​នោះទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ថា រស់​នៅក្នុង​សង្គម​ទាមទារ​ឱ្យ​តាមដាន​ជាប់​ជាប្រចាំ​ចំពោះ​បញ្ហា​ទាំងឡាយ​នៅក្នុង​សង្គម​ទាំង​ក្នុងប្រទេស និង​លើ​ពិភពលោក​។​

* សម្តេច​តេជោ ហ៊ុន សែន អរគុណ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែល​បាន​ផ្តល់​អាហារូបករណ៍​សម្រាប់​ស​ម្តេច​។ ចាប់ពី​ឆ្នាំ​សិក្សា​២០០៣-២០០៤ ដល់​ឆ្នាំ​សិក្សា​២០១៩-២០២០ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផ្តល់​អាហារូបករណ៍​ជូន​សម្តេច​ចំនួន ១២៥៣​កន្លែង​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ក្នុង​មួយ​ខែ​សម្តេច​ឧបត្ថម្ភ​ថវិកា និង​អង្ករ​ដល់​និស្សិត​ក្រីក្រ​តាម​សាកលវិទ្យាល័យ​ចំនួន​៥ សរុប​ជាង ៥​ពាន់​ដុល្លារ​អាមេរិក​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ពន្យា​ពេល​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក​-​អាស៊ាន នៅ​សហរដ្ឋអាមេរិក មានតែ​អាមេរិក​ប៉ុណ្ណោះ​អាច​បញ្ជាក់​ពី​មូលហេតុ​ពិត​។​

* សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​ជឿថា ការប្រយុទ្ធ​ប្រឆាំង​ជំងឺ COVID19 ជា​មូលហេតុ​នាំឱ្យ​អាមេរិក​ពន្យារ​ពេល​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អាមេរិក មិនបាន​ចូលរួម​ប្រជុំ​ពេញលេញ​ជា​មួយ​អាស៊ាន​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការពន្យារពេល​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន នាំ​ឱ្យ​សម្តេច​កែប្រែ​កម្មវិធី​ចេញ​ទៅ​ក្រៅប្រទេស​ផងដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បំណង​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​-​អាស៊ាន ជា​រឿង​ពិត​។ តែ​ការពន្យារ​នេះ ព្រោះតែ​បញ្ហា COVID19​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ម៉ាឡេស៊ី នឹង​មាន​ស្ថេរភាព​នយោបាយ ខណៈ​នយោបាយ​ក្នុង​ប្រទេស​នេះ​កំពុង​មាន​បញ្ហា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​សុទ្ធតែ​មាន​បញ្ហា​រៀងៗ​ខ្លួន តែ​សម្រាប់​បញ្ហា​នៅ​កម្ពុជា ជា​រឿង​អនុវត្តន៍​ច្បាប់​សុទ្ធសាធ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជា​រឿង​អស់​សំណើច​សម្រាប់​អ្នក​និយាយ​អត្ថាធិប្បាយ​ថា​កម្ពុជា​មាន​វិបត្តិ​នយោបាយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​អ្នកនយោបាយ​ម្នាក់ សម្តេច​ងាយស្រួល​ប្រើ​។ ក្នុងនោះ​មាន​ទាំង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០ បូក​១ សម្រាប់​សំឡេងឆ្នោត​គណបក្សនយោបាយ​ដែល​ឈ្នះ​ទៅ​ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា របប​នយោបាយ​នៅ​កម្ពុជា គឺជា​របប​បោះឆ្នោត មិនមែន​ជា​របប​តែងតាំង​តំណែង​ត​ពី​បុគ្គល​មួយ ទៅ​បុគ្គល​មួយ​ទៀត​នោះឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​គាំទ្រ​ចំពោះ​ការសម្រេច​របស់​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការពន្យារពេល​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផលប៉ះពាល់​ដោយ​ជំងឺ COVID19 មាន​ទំហំ​ធំធេង​ណាស់​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន ដើម្បី​ទទួលបាន​សុខភាព​ល្អ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជម្រើស​ការពារ​ខ្លួន​ជា​រឿង តែ​កុំ​ជ្រើស​យក​ការភ័យខ្លាច​ហួសហេតុ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​ជ្រើស​យក​វិធានការ​ឃុំខ្លួន​១៤​ថ្ងៃ​ពេល​ត្រឡប់​ពី​ចិន គឺ​ដើម្បី​ចៀសវាង​ការបង្ក​ភាពភ័យខ្លាច​ហួសហេតុ​ដល់​ប្រជាពលរដ្ឋ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​នាវា Westerdam ចូល​កម្ពុជា សម្តេច​មាន​ភាព​តក់ស្លុត​ចំនួនួ​ពីរ ទី​១៖ តក់ស្លុត​ពេល​ម៉ាឡេស៊ី​ប្រកាសថា ស្ត្រី​ជនជាតិ​អាមេរិក​ចុះ​ពី​នាវា​មាន​មេរោគ COVID19 និង​ទី​២៖ តួ​ក​គី បដិសេធ​មិន​ឱ្យ​យន្តហោះ​តួ​ក​គី ដឹក​អ្នកដំណើរ​ពី​នាវា​ជាង ២០០​នាក់ ចុះចត ជាហេតុ​បង្ខំ​ឱ្យ​យន្តហោះ​ទៅ​ចុះចត​នៅ​ហូ​ឡង់​។​

* សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​ក្រុមមនុស្ស​បំពុល​ព័ត៌មាន​រឿង COVID19 ជា​ក្រុម​ភេរវកម្ម​។​

* សម្តេច​តេជោ ហ៊ុន សែន ចោទសួរ​ក្រុម​ជន​ទុច្ចរិត​បំពុល​ព័ត៌មាន​នេះ​ថា បាន​អ្វី​មកវិញ​? គឺ​បាន​ត្រឹម​បង្ក​ភាពភ័យខ្លាច​ប៉ុណ្ណោះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រោគសញ្ញា​នៃ​ជំងឺ COVID-19 គឺ​មិន​បណ្តាល​ឱ្យ​មនុស្ស​ដួល​ស្លាប់​ភ្លាមៗ​នោះឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ជា​សកម្មជន​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ករណី COVID-19​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ដោយយោង​តាម​ទិន្នន័យ​របស់​អង្គភាព​ពិភពលោក​ឱ្យដឹងថា ក្នុង​មួយ​ឆ្នាំ​មនុស្ស​លើ​ពិភពលោក​មិនតិចជាង ២៥​ម៉ឺន​នាក់​ទេ ដែល​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយធំ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​គ្រប់​ច្រក​តាម​ព្រលាន​យន្ត​សុទ្ធតែ​មាន​បំពាក់​ឧបករណ៍​ចាប់​កំដៅ​ក្នុង​ខ្លួន​មនុស្ស ដើម្បី​តាមដាន​ជំងឺ COVID19​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ព្រះសីហនុ​រោងចក្រ​ពីរ មាន​កម្មករ​ជាង​៣០០​នាក់ បាន​ព្យួរ​ការងារ ព្រោះ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​បង្ក​ដោយ​ជំងឺ COVID19 នាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ខ្លាំងជាងគេ​។​

* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​អ្នក​ចូលចិត្ត​ដើរលេង​ក្រៅ​ស្រុក សូម​បង្វែ​មក​លេង​នៅក្នុង​ស្រុក ដើរ​ឱ្យ​ស្គាល់​គ្រប់កន្លែង​កម្សាន្ត​នៅក្នុង​ស្រុក​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ទៅលេង​រមណីយដ្ឋាន​អង្គរ គួរប្រើ​មគ្គទ្ទេសក៍​ទេសចរណ៍ ដើម្បី​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​ផ្តល់​ការងារ​ដល់​អ្នក​មគ្គទ្ទេសក៍​។​

* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​គិតគូរ​លើ​បញ្ហា​នេះ​។ សម្តេច​តេជោ​បន្ថែមថា ការធ្វើ​បែប​នេះ​មិនមែន​ជា​ការ​ចាប់បង្ខំ​នោះទេ គ្រាន់តែ​ជា​ការរួម​គ្នា​ជួយ​ដល់​មគ្គទ្ទេសក៍​ទេសចរណ៍​។​

* សម្តេច​តេជោ ហ៊ុន សែន ស្នើ​សុំ​កុំឱ្យ​ម​

​មាន​ការរើសអើង ចំពោះ​អ្នក​ដែល​មាន​ជំងឺ​នេះ ឬ​ជំងឺ​នោះ ព្រោះតែ​ការសង្ស័យ​មាន​ជំងឺ COVIDI19​។​

* សម្តេច​តេជោ ហ៊ុន សែន ចាត់ទុក​វិធានការ​របស់​នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោលី ដែល​ឃុំ​ខ្លួនឯង និង​គណៈប្រតិភូ ក្រោយ​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ចិន​ជា​រឿង​មួយ​ខុសឆ្គង​។​

* សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកាន់​គោលការណ៍​ថែទាំ​អនាម័យ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ជា​រឿង​ដែល​ត្រូវ​ព្រួយបារម្ភ​ព្រោះ​សម្លាប់​មនុស្ស​រាល់ថ្ងៃ មិនមែន​រឿង COVID19 នោះទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ដល់​តារា​បង្ហា​ញ​មុខ​នៅ​តាម​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​កុំឱ្យ​ស៊ិច​ស៊ី​ខ្លាំងពេក​។​

* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​អ្នក​ដែល​រិះគន់​សម្តេច​រឿង​អំពាវនាវ​កុំ​ឱ្យ​ស្លៀក​ស៊ិច​ស៊ី ទៅ​មើល​ច្បាប់​ជួញដូរ​មនុស្ស និង​ច្បាប់​និយាយ​ពី​ទំនៀមទម្លាប់​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​។​

* សម្តេច​បាន​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​នៅវេលា​ម៉ោង ១០៖០១​នាទី​នា​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *