ក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំរៀបចំយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន តំណាងអង្គការដៃគូរួមមានអង្គការ មូលនិធិសកល សម្រាប់ ធម្មជាតិ (WWF ) អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) អង្គការអភិរក្សអន្តរជាតិ (CI) គម្រោងមរតកបៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID Morodok Baitang) គម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) អង្គការ Fauna & Flora International (FFI), អង្គការ Wild Earth Allies និងអង្គការមូនិធិ MJP។ ក្រោយបញ្ចប់ដោយជោគជ័យយុទ្ធនាការអន្ទាក់សូន្យក្នុង ៦ ខេត្តនៅឆ្នាំ២០២២ ក្រសួងបរិស្ថាននឹងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅខេត្ត ៦ ទៀតរួមមានខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង-ប៉ៃលិន និងខេត្តសៀមរាប។ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងចាប់ផ្តើមឡើងនៅខែមីនា ឆ្នាំ២០២៣។
You might like
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញ ព្រះរាជទស្សនកិច្ច នៅខេត្ដហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន
19/12/2024
2 Likes
14
ស្ពានប្រដឺសឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ “ឆ្នេរខ្សាច់កោះប៉ែន បានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
19/12/2024
2 Likes
15
ជនសង្ស័យជនជាតិថៃម្នាក់ ត្រូវបានឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន
19/12/2024
3 Likes
18