ក្រូចឆ្មាខ្មែរ៖ មានប្រភពដើមនៅប្រទេសឥណ្ឌា និងត្រូវបានគេបង្កាត់យកទៅដាំ នៅបណ្តាប្រទេសជាច្រើនដែលមានសីតុណ្ហភាពក្តៅ។
ការប្រើប្រាស់៖ ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ផ្លែប្រើជាម្ជូរក្នុងមុខម្ហូបដូចជា ស្ងោរជ្រក់ ទឹកត្រីបុក ភ្លា និងធ្វើជាក្រូចង៉ាំង៉ូវ។
_ ឱសថ គេអាចប្រើក្រូចឆ្មា ដើម្បីបញ្ចុះកម្តៅ ជំនួយកម្លាំង បន្ទន់លាមក បំបាត់ឈឺបំពង់ក និងក្អក៕