សល់តែ​៩​៣​ថ្ងៃ​ទៀ​​ត​ប៉ុណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​​​ព្រឹ​ត្តិ​កា​រណ៍​ ​កី​ឡា​ស៉ីហ្គេ​​មលើ​ក​ទី​៣​២​

រាជធានីភ្នំពេញ ​៖​ ​គិត​ត្រឹ​ម​ថ្ងៃ​ទី​១​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ស​ល់​រ​យៈ​ពេ​ល​តែ​ ​៩​៣​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ ​នៃដំ​ណើ​រ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចា​​ស់​ផ្ទះ​ ​នៃ​កា​រ​ប្រ​កួ​ត​កី​ឡា​ស៊ី​ហ្គេ​ម​ ​លើ​ក​ទី៣​២​ ​ដែ​ល​ត្រូ​វ​ប្រា​​រ​ព្ធ​ពិ​ធី​បើ​កកា​​រ​ប្រ​កួ​ត​ ​នា​ថ្ងៃទី​០​៥​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ខា​ង​មុ​ខ​។​
​​
កា​រធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *