ឧត្តមសេ​នី​យ៍​​ឯក ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ជា​មួ​យ​​នឹ​ង​ព្រះ​ស​ង្ឃ​ ​ស​ម​ណ​និស្សិ​​ត​ និ​​ងនិ​ស្សិ​ត​ខ្មែ​​រ ​​នៅ​ក្នុង​ប្រ​ទេ​ស​ឥ​ណ្ឌា​

នា​រ​សៀ​ល​ថ្ងៃ​ទី​០​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម ​ឧ​ត្ត​ម​សេ​នី​យ៍​ឯ​ក​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​អ​គ្គ​មេ​ប​ញ្ជា​កា​រ​រង​នៃ​ក​ង​យោ​​ធ​ព​ល​ខេ​ម​រ​ភូ​មិ​ន្ទ​ ​មេ​ប​ញ្ជា​កា​រ​ក​ង​ទ័​ព​ជើ​ង​គោ​ក​ ​បា​ន​អ​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​សំ​ណាល​​ជាមួ​​យនឹ​​ង​ព្រះ​ស​ង្ឃ​ដែ​ល​គ​ង់​នៅ​វ​ត្ត​ខ្មែ​រ​ក្នុ​ង​ទី​ក្រុ​ង​​ញូ​វ​ដែ​លី​ ​ព្រ​ម​ទាំ​ង​ស​ម​ណ​និ​ស្សិត​ ​និ​ង​និ​ស្សិ​ត​ខ្មែ​រ​​ដែ​លកំ​ពុ​ង​សិ​ក្សា​ថ្នា​ក់​ឧ​ត្ត​ម​សិ​​ក្សា​ ​និ​ង​ក្រោយ​ឧ​ត្ត​ម​សិ​ក្សា​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ឥ​ណ្ឌា​។​

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជព្រះគុណព្រះសង្ឃ និងប្អូនៗនិស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត។

ក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរប្រគេនជូនសមណនិស្សិត និងប្អូនៗនិស្សិតដែលមានឱកាសបានមកសិក្សានៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ចំណាស់ ហើយក៏មានចំណងទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្អូនៗនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន។

ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើជូនប្អូនៗនិស្សិតឱ្យបន្តខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពតាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាតក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍បម្រើឱ្យការសម្រេចគោលដៅទៅអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *