សៀវភៅ​​ដែ​ល​រៀ​ប​​រា​ប់​អំ​ពី ​ស​ម្តេច​តេ​​ជោ ​​ហ៊ុ​ន​ ​សែ​ន​ ​និ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ចំ​នួ​ន​​ ​៣​៣​០​ ​ច្បា​ប់​ ត្រូ​វ​បា​​នផ្ត​ល់​ជូ​ន រ​ដ្ឋបា​ល​ខេ​ត្ត​កំ​ព​ត​ ​ដោ​យ​ក្រុ​ម​កា​រ​ងា​រ​សៀ​វ​ភៅ​ ​”​កូ​ន​ប្រុ​សច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​”​

ខេត្តកំពត ៖ ​នៅ​​រ​សៀ​ល​ថ្ងៃ​ទី​០​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​ក្រុ​ម​កា​រងា​រ​សៀ​វ​ភៅ​ ​”​​កូន​​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ពល​”​ ​ដែ​ល​​មា​នឯ​ក​ឧ​ត្ត​ម ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​និ​ង​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​ព្រ​ម​ទាំ​ង​ក្រុ​មកា​រ​ងា​រ​ ​បា​ន​ប​ន្ត​ផ្ត​ល់​សៀ​វ​ភៅ​ ​​៖​
​-​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​ក្មេ​ង​នៅ​អា​ស៊ី​
​-​ស​ម្តេ​ច​ ហ៊ុ​​ន​ ​សែ​ន ​​៣​ ​យ​ន្ត​កា​រឈ្នះ​​កូ​វី​ដ​-​១​៩​
​-​ទឹ​ក​ចិ​ត្ត​អ្ន​ក​ជួ​យ​ស​ង្គ្រោះ​
​-​កូ​នប្រុ​ស​ច្ប​​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​ ​
​ស​រុ​ប​ចំ​នួ​ន​ ​៣​៣​០​ ​ច្បា​ប់​ ​ជូ​ន​រ​ដ្ឋ​​បា​ល​ខេ​ត្ត​កំ​ព​ត​, ​ម​​ន្ទី​រ​អ​ប់​រំ​ ​យុ​វ​ជ​ន​ ​និ​ង​កីឡា​,​ ​​រ​ដ្ឋ​បាល​ក្រុ​​ង​ស្រុ​ក​,​ ​និ​ង​ប​ណ្ណា​ល័​យ​ ​នៃ​វិ​ទ្យា​ល័​យ​ទូ​ទាំ​ងខេ​ត្ត​ ​។​​

ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃ ។ ហើយការចងក្រងជាសៀវភៅនេះ ពិតជាមានគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅបានសិក្សាឈ្វេងយល់ ឲ្យកាន់តែស៊ីជម្រៅអំពីការលះបង់ ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ប្រទេសជាតិ និងប្រជាជន ។ ហើយការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាចំពេល និងល្អខ្លាំងណាស់ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព គុណបំណាច់ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ នាពេលកន្លងមក របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *