សមាគម​សារ​ព័​ត៌​មាន​នៅ​ក​ម្ពុ​ជា​​ ​រួ​ម​គ្នា​ចង​​ជា ​ស​ម្ព័​ន្ធ​ភាពមួ​យ​​ឈ្មោះថា​​ ​«​ស​ម្ព័​ន្ធស​មា​គ​ម​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​»​

ភ្នំ​ពេ​ញ ៖​​ ​ស​មា​គ​ម​ ​ក្លឹ​ប​ ​និ​ង​ស​ហ​ព័​ន្ធ​សា​រ​ព័​ត៌​មា​ន​នៅ​ក​ម្ពុ​ជា​ចំ​នួ​ន​១​៣​ ​បា​ន​រួ​​មគ្នា​ច​ង​ក្រ​ង​ជា​ ​ស​ម្ព័​​ន្ធ​ភា​ព​មួ​យ​ឈ្មោះ​ថា​ ​«​ស​ម្ព័​ន្ធ​ស​មា​គ​ម​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​»​។​ ​តើ​ ​«​ស​ម្ព័​ន្ធ​ស​មា​គ​ម​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​»​ ​នឹ​ង​គ្រោ​ង​បំ​ពេ​ញ​បេ​ស​​ក​ក​ម្ម​សំ​ខា​ន់​ៗ​អ្វី​ខ្លះ​?​

​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​យ​ ​វ​ណ្ណៈ​ ​ប្រ​ធា​ន​ស​ហ​ភា​ព​ស​ហ​ព័​​ន្ធ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំរួមមួយ ជាមួយតំណាងនិងប្រធានសមាគមសារព័ត៌មានធំៗចំនួន១៣សមាគម ដែលកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង អង្គភាព ស្ថាប័ន ប្រមាណជាង៨០នាក់ ហើយកិច្ចប្រជុំធ្វើឡើងនៅអាគារសេរីភាពនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងគោលបំណងពិភាក្សាលើយន្តការចងក្រងជាសម្ព័ន្ធភាពរួមគ្នាហៅថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ដើម្បីរួមគ្នាជាធ្លុងមួយ ក្នុងការពង្រឹងពង្រីកតួនាទីរបស់សារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។

តំណាងសមាគមសារព័ត៌មានកម្ពុជាចំនួន១៣ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរួមមាន៖

-សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

-ក្លឹបអ្នកកាសែតឯករាជ្យ

-សមាគមសារព័ត៌មានអេឡិចត្រូនិច «អឹមអេសជេ»

-សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ

-សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា

-សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា

-សមាគមអ្នកសារព័ត៌មាន កម្ពុជា-អាស៊ាន

-សមាគមអ្នកសារព័ត៌មាន យុវជន

-សមាគមកាសែតខ្មែរសន្តិភាព

-សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា

-សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

-សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា

– សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព

ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសង្កត់ធ្ងន់ថា បេសកកម្មចម្បងនៅក្នុងការបង្កើត«សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃនេះ មានបេសកកម្មសំខាន់ៗចំនួន៤ដូចជា៖

– «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នានៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានអន្តរជាតិ ៣ឧសភា។

– «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងករណីមានរបាយការណ៍ សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយទាំងឡាយណា ដែលប៉ះពាល់ដល់តម្លៃតួនាទីសារព័ត៌មានកម្ពុជា ឬធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា។

– «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងធ្វើសេចក្តីថ្លែងការណ៍រួមគ្នា និងរួមគ្នារកវិធីអន្តរាគមន៍ដើម្បីការពារសិទ្ធិនិងតួនាទីសារព័ត៌មានដែលទទួលរងភាពអយុត្តិធម៌ ឬការបំពានលើកិត្តិយស និងលើរូបរាងកាយអ្នកសារព័ត៌មាន។

– «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» នឹងសិក្សាលទ្ធភាពក្នុងការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានយ៉ាងហោច៦ខែម្តង ដើម្បីរួមចំណែកពង្រឹងសីលធម៌វិជ្ជាជីវៈនិងសមត្ថភាពអ្នកសារព័ត៌មានគ្រប់ទម្រង់។

ការចុះអនុស្សារណៈយោគយល់គ្នារបស់សម័្ពន្ធសមាគមសារព័ត៌មានកម្ពុជា នឹងធ្វើឡើងជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ដែលអង្គការ សមាគមសារព័ត៌មាន មានទស្សនៈស្របគ្នា និងបានឯកភាពគ្នា ចងសម្ព័ន្ធភាពឱ្យលេចរូបរាងឡើងជាផ្លូវការ ដើម្បីបំពេញការងារជាមួយគ្នា ឈរលើស្មារតីកិច្ចសហការ និងស្ម័គ្រចិត្ត ដើម្បីបម្រើផលប្រយោជន៍សហគមន៍សារព័ត៌មាន និងបម្រើផលប្រយោជន៍ជាតិមាតុភូមិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *