នៅប្រ​ទេ​សវៀ​ត​ណា​ម ទឹ​ក​ជំ​នន់​​និង ​​កា​របា​ក់​​ដី​​ បាន​សម្លា​ប់​​ម​នុ​ស្ស​ ​កើន​​​ដ​ល់​​១​១៧​​​នាក់ ​​និ​ង​​២​១​​នា​ក់​​បា​ត់​​ខ្លួ​ន​​​

អន្តរជាតិ ​៖ ​គ​ណៈ​កម្មា​ធិ​កា​រ​​គ្រ​ប់​គ្រង​​​គ្រោះ​មហ​ន្ត​រា​យ​​បា​ន​​​និយា​យ​​​នៅថ្ងៃ​នេះ​​ថា ​​ទឹ​ក​ជំន​ន់​​​និង​​​កា​របា​ក់​​ដី​​​និង​​​គ្រោះ​ថ្នា​ក់​​ពា​ក់​ព័ន្ធ​​​ផ្សេ​ង​ៗ​​ទៀ​ត​ ​ដែ​ល​​ប​ង្ក​ឡើង​​​ដោ​យ​​ព្យុះ​ ​និ​ង​​ជំ​ន​ន់​​ទឹ​ក​ភ្លៀង​​ បា​ន​ស​ម្លា​ប់​​ម​នុ​ស្ស​​​យ៉ាង​ហោ​ច​ណា​ស់ ​១​១​៧​​​នាក់​ ​ខ​ណៈ​ ២​១​​​នា​ក់​​ទៀ​ត​​​ប​ន្ត​​បា​ត់​​​ខ្លួ​ន នៅ​​​តំប​ន់​​ខ្ព​ង់​រាប​​​ភា​គ​​កណ្តាល​​ប្រ​ទេស​​​វៀត​ណាម​​​ចា​ប់តាំ​ង​ពី​​ដើ​មខែ​​​តុលា​​។ ​​នេះ​​​បើ​​​យោ​ងតា​ម​​​ប្រ​ភ​ព​ពី​​សា​រ​ព័​ត៌មា​ន​ ​C​GT​N​​។​​​

​​យោ​ង​តាម​​​រ​បាយ​ការ​ណ៍​​​ចុង​ក្រោ​យ​​​របស់​គណៈកម្មាធិកា​រ​បានឱ្យដឹងថា​ក្នុងចំណោម​មនុស្ស​ស្លាប់​ភាគច្រើន ត្រូវបាន​រាយការណ៍​ចេញពី​បណ្ដា​ខេត្ត​ភាគ​កណ្ដាល​ដូចជា​ខេត្ត Quang Tri, Thua Thien Hue និង Quang Nam​។​

​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ផ្ទះ​ប្រជាជន​ប្រមាណ​ជា ៣៧,៥០០​ខ្នង នៅក្នុង​ខេត្ត Quang Binh និង Quang Tri ត្រូវបាន​ទឹក​ជន់​លិច ខណៈ​ប្រជាជន​ប្រហែល​២០៦.៨០០​នាក់​ស្មើនឹង​៥៩.៣០០ គ្រួសារ​នៅតាម​តំបន់​នានា​នៃ​ខេត្ត Ha Tinh, Quang Binh និង Quang Tri ត្រូវបាន​ជម្លៀសចេញ​។​

​យ៉ាងណាមិញ​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ឧតុនិយម​បាន​និយាយថា​ហានិភ័យ​ខ្ពស់​នៃ​ការបាក់​ដី​និង​ជំនន់​ទឹកភ្លៀង​អាច​បន្ត​គំរាមកំហែង​ដល់​តំបន់​ជាច្រើន​ក្នុង​ខេត្ត Ha Tinh, Quang Binh, Quang Tri និង Thua Thien Hue ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *