អន្តរជាតិ ៖ មន្ត្រីប៉ូលិស បាននិយាយថា មនុស្សម្នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួស កាលពីថ្ងៃពុធ ក្នុងការបាញ់ប្រហារនៅផ្សារទំនើបEl Paso ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។
អ្នកនាំពាក្យមន្ត្រីប៉ូលិស លោក Robert Gomez បានឲ្យដឹងថា ជនសង្ស័យម្នាក់ កំពុងស្ថិតក្នុងការឃុំឃាំង ហើយមូលហេតុនៃការបាញ់ប្រហារនេះមិនទាន់ដឹងនៅឡើយ ។ លោក Gomez បាននិយាយថា អង្គភាពប៉ូលីស កំពុងបិទផ្សារទំនើប ហើយប្រមូលសាក្សី ដោយលោក មិនបញ្ជាក់ពីចំនួនអ្នករងរបួសបន្ថែមនោះទេ៕