អន្តរជាតិ ៖ លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន និងជាសមាជិកនៃការិយាល័យនយោបាយ (CCP) បាននិយាយ កាលពីថ្ងៃអាទិត្យថា ចិន មិនចាប់អារម្មណ៍លើការអូសបន្លាយ ឬពង្រីកវិបត្តិនៅអ៊ុយក្រែនឡើយ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារការថមថយនៃស្ថានការណ៍ និងដើម្បីសម្រេចបានសន្តិភាព។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក Wang ដែលនិយាយថា យើងមិនចង់ឃើញការអូសបន្លាយនៃវិបត្តិនៅអ៊ុយក្រែន ឬការពង្រីកទំហំនៃវិបត្តិនោះទេ។ យើងចង់ដើរតាមផ្លូវដូចគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ហើយនឹងតស៊ូដើម្បីសន្តិភាព។ លោក បានសង្កត់ធ្ងន់ថា ចិន តែងតែស្វែងរកសន្តិភាព និងការចរចារហូតសម្រាប់វិបត្តិអ៊ុយក្រែន ព្រោះដោយមានការព្រួយបារម្ភ។
ទន្ទឹមនោះ លោក ក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិន និងអ៊ុយក្រែន គឺជាដៃគូយុទ្ធសាស្ត្រ ដោយប្រជាជនរបស់ប្រទេសទាំង ២ ត្រូវបានផ្សារភ្ជាប់ដោយទំនាក់ទំនងមិត្តភាពយូរអង្វែង ដោយបន្ថែមថា ចិន ឲ្យតម្លៃលើការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ចំពោះគោលការណ៍ចិនតែមួយ៕