ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ១៨ និង ១០ នាទី នៅចំណុចទំនប់ទឹកអូរក្រញ៉ាកចុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានករណីឃាតកម្មគួរឲ្យសោកសៅមួយកើតឡើង បង្ករដោយជនសង្ស័យឈ្មោះ រិន ភារម្យ ហៅ ម៉េងលី ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិករ ទីលំនៅរស់នៅភូមិឃុំកើតហេតុខាងលើ បានយកដែកទីបវាយទៅលើជនរងគ្រោះឈ្មោះ កែវ ញឹម ភេទប្រុស អាយុ ៨១ឆ្នាំ មុខរបរ កសិករ មានទីលំនៅរស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់តាមផ្លូវពេលកំពុងបញ្ជូនតាមឡានពេទ្យស្រុកសណ្ដាន់ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
ក្រោយកើតហេតុ ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ។
ចំពោះមូលហេតុ តាមការសន្និដ្ឋាន ជនរងគ្រោះជាមនុស្សសសៃប្រាសាទតែងតែនិយាយរករឿងជនសង្ស័យ ជានិច្ច ។ ករណីនេះ កម្លាំងអ.ហស្រុក កំពុងស្វែងរកតាមចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្ថាប័នអយ្យការ ខេត្ត ។