ខេត្តកោះកុង ៖ ដីព្រៃកោងកាងនិងព្រៃលិចទឹក២០ហិកតា ស្ថិតនៅចំណុចមាត់ព្រែកតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានគេកាប់រំលោភបំពានយកអស់។សូមបញ្ជាក់ថា ដីនេះកាលពីមុន ជាទឹកដីភូមិសាស្ត្រក្នុងឃុំតានូន រាប់រយឆ្នាំមកហើយ។ ឥឡូវនេះ ត្រូវបានកាត់ចេញមកនៅក្នុងភូមិតានី ឃុំ ភ្ញីមាស ស្រុកគីរីសាគរ វិញហើយ ក្នុងខេត្តកោះកុងដ៍ដែល តែមិនទាន់ច្បាស់ការ ថាព្រំប្រទល់ឃុំភ្ញីមាស និងឃុំតានូន មិនទាន់ដឹងច្បាស់ ថាកាត់ម្ខាងព្រែកម្នាក់ឬទេ។
បើតាមសម្ដីមេឃុំតានូនឈ្មោះ វាំង វីរៈ បានអះអាងថា កន្លែងនេះជាទឹកដីឃុំតានូនរាប់រយឆ្នាំមកហើយ ដែលជាទីតាំងព្រៃកោងកាង ដ៏ស្រស់ត្រកាល ហើយជាកន្លែងសម្រាប់ប្រជាពលរដ្ឋរកក្ដាម ខ្យង ហើយជាជំរកមច្ឆាជាតិផង សម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ពីដូនតាយើងមក មិនគួរណាកាប់បំផ្លាញ់ព្រៃកោងកាងយ៉ាងនេះទេ តើប្រជាជនសព្វថ្ងៃនេះ សង្ឃឹមអ្វីទៅ បើពួកគាត់ រកអាស្រ័យផល
លខណ្ឌ:គ្រួសារ រកក្ដាម ខ្យង ត្រីសាច់ តាមតំបន់ក្នុងព្រៃកោងកាងនេះ ជាឆ្នាំងបាយចិញ្ចឹមជីវិតរបស់គាត់ ហើយគួរអោយសោកស្ដាយណាស់ ។ នេះជាការលើកឡើងរបស់លោក វាំង វីរៈ មេឃុំតានូន។
ចំណែកមេឃុំភ្ញីមាស ឈ្មោះ លុញ សុផល ហៅ តា អ៊ួង ពាក់ព័ន្ធនឹងរឿងរ៉ាវដីគេឈូសឆាយព្រៃកោងកាងនេះ គាត់ពិតជាសោកស្តាយបំផុត ពីព្រោះដីព្រៃកោងកាងនេះ ជាកន្លែងជំរក ក្ដាម បង្គា ត្រី គ្រប់ប្រភេទ មកពងកូន បន្តពូជ នៅក្នុងព្រៃកោងកាងនេះ ហើយសំខាន់បំផុតចំពោះ ប្រជាពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារបានល្អណាស់។ នេះជាសម្ដីលោក លុញ សុផល មេឃុំភ្ញីមាស ។
លោក លុញ សុផល បន្តថា រឿងគេឈូសឆាយដីកោងកាងនេះ គាត់ មិនបានដឹងទេ ។ មេឃុំបន្តទៀតថា មានជំទាវម្នាក់នៅភ្នំពេញ មកទិញដីខាងលើមួយកន្លែង ហើយសុំគាត់ធ្វើផ្លូវចុះមកមាត់ព្រែក ដើម្បីងាយស្រួល ប្រជាជនមករកផលនេសាទផង ហើយគាត់ក៍អោយធ្វើទៅ តែមិនដឹងគេមានគំនឹតមកឈូសឆាយដីព្រៃកោងកាងនេះទេ ។ នេះជាការលើកឡើងរបស់លោកមេឃុំ លុញ សុផល ក៍ប៉ុន្តែលោកមេឃុំ លុញ សុផល មិនបានប្រាប់ឈ្មោះ ជំទាវ ដែលថាមកទិញដីនោះទេ ហាក់បីដូចជាលាក់លាមចំពោះអ្នកកាសែត។
ចំណែកលោកអភិបាលស្រុកគីរីសាគរ ឃឹម ច័ន្ធ ឌី បានចុះមកដល់ទីតាំងដីព្រៃកោងកាងដែលគេឈូសឆាយខាងលើនេះ លោកបានប្រាប់ មេការនៅកន្លែងឈូសឆាយដីអោយឈប់ជាបន្ទាន់ ហើយយកឯកសារដីធ្លីដែលពាក់ព័ន្ធយកមកសាលាឃុំភ្ញីមាស រងចាំការដោះស្រាយ ហើយមិនអោយមេការនេះធ្វើសកម្មភាពបន្តទេ។
លោក ឃឹម ច័ន្ធឌី បាននិយាយបន្តថា ដីកន្លែងឈូសឆាយនេះ គីស្ថិតនៅក្នុងឃុំភ្ញីមាស ស្រុកគីរីសាគរទេ ហើយបែងចែកព្រំប្រទល់ ម្ខាងព្រែកជាមួយឃុំតានូន ។ នេះជាការលើកឡើងរបស់អភិបាលស្រុកគីរីសាគរ នៅចំពោះមុខអ្នកកាសែត។
ចំណែកប្រធានការិយាល័យនគរដែនដីរូបនីយកម្ម និងសំណង់ ស្រុកគីរីសាគរ ឈ្មោះលោក ឡេង ប៉េងសួន ថាមិនបានដឹងរឿងអ្វីនោះទេ រឿងនេះមិនបាច់សួរនាំទៀតទេសុទ្ធតែគ្នាឯងទេ នេះជាសម្ដីលាក់កំបាំងរបស់ប្រធានភូមិបាល ឡេង ប៉េងសួន ហៅសួន។
ប្រភពព័ត៌មានច្បាស់ការពីមន្ត្រីក្នុងស្រុកគីរីសាគរម្នាក់ និងមន្ត្រីបរិស្ថានម្នាក់ រួមជាមួយពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បាននិយាយ ប្រាប់ អ្នកកាសែតថា មានមន្ត្រីភូមិបាលស្រុកម្នាក់ចេញមុខឈ្មោះ ហុន ខូវ បានចុះហត្ថលេខានៅក្នុងការលក់ដី ទិញដីព្រៃកោងកាងនេះ ហើយ បានយកលុយពីនាក់ទិញដីនោះ ៤០០០០ដូល្លា (៤ម៉ើនដូល្លាលុយអាមេរិក)។
ប្រភពដដែលបន្តថា ត្រឹមតែមន្ត្រីសុរិយោដីស្រុក ដែលបានចុះហត្ថលេខាក្នុងការទិញដីលក់ដីនេះ។ ហើយនៅមានអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការទិញដីលក់ដីនេះទៀត ក៍បានទទួលលុយដែរពីឈ្មួញទិញដីនេះ។
គួររំលឹកថា ដីនេះក៍មានប្រជាពលរដ្ឋ៣គ្រួសារ ត្រូវបានគេយកដីគាត់ដែរ ហើយគាត់នឹងដាក់ពាក្យមកសាលាឃុំភ្ញីមាស ដើម្បីដោះស្រាយ ដីរបស់គាត់យកមកវិញ។
សូមបញ្ជាក់ថា ដីធ្លីនៅកន្លែងទីតាំងដែលត្រូវបានឈូសឆាយនោះ មានតម្លៃក្នុង១ហិកតា ៥០០០០ដូល្លា ឡើងទៅដល់ ៧០០០០ដូល្លា ក្នុង១ហិកតា (តម្លៃដី១ហិកតា ៥ម៉ើនដូល្លា ទៅប្រាំពិរម៉ឺនដូល្លាលុយអាមេរិក)។
ការឃុបឃិតគ្នាឈូសឆាយដីព្រៃកោងកាង និងព្រៃលិចទឹកជាប្រព័ន្ធ ហើយយកដីរបស់រដ្ឋលក់ដែលជាដីព្រៃដ៍សំខាន់បំផុត ហើជាជំរក មច្ឆាជាតិចំរុះគ្រប់ប្រភេទសម្រាប់ចិញ្ចឹមជីវិតមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយសារផលប្រយោជន៍នេសាទ ដូចជា ក្ដាម បង្គា ត្រី ខ្យង ពងកូន សម្រាប់បន្តពូជចិញ្ចឹមជីវិតមនុស្សលោកយើងទាំងអស់គ្នា មិនគួរណាអ្នកមានលុយមានអំណាច រំលោភបំពានយកដីនេះទេ ជាពិសេសនោះ ខាងអាជ្ញាធរមូលដ្ឋាន បើកដៃអោយឈ្មួញមានឱកាសបំផ្លាញ់ព្រៃកោងកាងរាប់សិបហិកតា យកទៅធ្វើមានធ្វើបាន ហើយមានអំណាចកេងចំណេញដីរបស់រដ្ឋ ចំណែកអាជ្ញាធរបឹទបាំងភ្នែកមើលមិនឃើញ រងចាំទទួលផលប្រយោជន៍ដ៍ធំនេះ។
សូមអោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ទុកដីធ្លីនេះជាសម្បត្តិរដ្ឋវិញ។
កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជនណាមានអំណាច ហើយបំពាន របស់រដ្ឋ ជាពិសេសដីព្រៃកោងកាង និងព្រៃលិចទឹក មិនត្រូវបានអនុញ្ញាតនោះទេ បើអ្នកណាហ៊ានប៉ះពាល់បំពានយកដីនោះ និងត្រូវដក តំណែង ហើយប្រគល់ឲ្យទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ដោយ យួន ឈីវ