មន្ត្រី​ជាន់​ខ្ព​​ស់​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​៖​ ​អ​តី​ត​បុ​គ្គ​លិ​ក​ ​V​O​D​ ​ចំ​​នួ​ន​ ​២​៨​នា​ក់​ ​បា​​ន​ដា​ក់​ពា​ក្យ​ចូ​ល​ប​​ម្រើក្រ​បខ​ណ្ឌ​រ​ដ្ឋ​ ​​ប​ន្ទា​ប់ពី​ថ្ងៃ​​ ​និង​​ម៉ោ​ង​ឱ​សាន​​វាទ​​ ​បា​ន​ម​ក​ដ​ល់

រាជធានីភ្នំពេញ ៖ ​អ​តីត​​​បុ​គ្គ​លិ​ក​​​ ​វិ​ទ្យុ​ស​ម្លេ​​ង​ប្រ​ជា​ធិ​ប​តេ​យ្យ​ ​(​V​OD​)​ ​បា​ន​​​ដា​​ក់​ពា​ក្យ​​​នៅ​​ក្រ​​សួ​ង​​​មុ​ខ​ងារ​​​​សា​ធា​រ​ណៈ​​​ ដើ​​ម្បីស្នើ​សុំ​​ចូល​ប​ម្រើ​កា​រ​ងា​រ​ក្រ​ប​ខ​ណ្ឌ​រ​ដ្ឋ​​​ ​មា​​ន​ចំ​នួ​ន​​​ស​រុ​ប​​ ​​២​៨នា​ក់​​​ ស្រី​០​៦​​​​នា​ក់​។​ ​នេះ​បើ​តា​ម​កា​រ​ប​ញ្ជា​ក់រ​ប​ស់​ ​ឯ​ក​ឧ​ត្តម​​ ​មា​ស​ ​សុ​ភ័​ណ្ឌ​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យក្រ​សួ​ង​ព័​ត៌​មា​ន​ ប្រា​ប់​ទី​ភ្នាក់​ងា​​រ​សា​រព័​ត៌​មា​ន​ក​ម្ពុ​ជា​ ​នៅ​ល្ងា​ច​ថ្ងៃ​ទី២​៨​ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​​២​០​២​៣​នេះ​។
​​
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គិតមកដល់ម៉ោងឱសានវាទ​ នៃថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ គឺមានចំនួនសរុប ២៨នាក់ ហើយគណៈកម្មការកំពុងពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអតីតបុគ្គលិកទាំងនោះឱ្យបានច្បាស់លាស់លើពាក្យស្នើសុំ មុននឹងចាត់ចែងបន្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ការដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋរបស់អតីត បុគ្គលិកVOD នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលពួកគេមិនគួរបន្តឱ្យក្លាយទៅជាឧបករណ៍របស់អ្នកណាម្នាក់ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃការពិតនៅកម្ពុជា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។

សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចបានអនុញ្ញាតឱ្យពួកគេដាក់ពាក្យសុំចូលបម្រើជាមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ដោយដាក់ឱសានវាទ ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕អាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *