យោងតាមសារដែលបង្ហោះក្នុងតេទ្បេក្រាម សម្តេចតេជោហ៊ុន សែន បានច្រានចោលនូវការសុំទោសរបស់លោក សុន ឆយ័ អនុប្រធានគណបក្សភ្លើងទៀន ដែលកន្លងទៅនេះបានចោទគណបក្សប្រជាជនកម្ពុជា ថាបានលួចសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ ខណដែលការបោះឆ្នោតនោះគេដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។
ខ្លឹមសារដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបង្ហោះលើបណ្តាញតេទ្បេក្រាមមានខ្លឹមសារថា”យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៍លាបពណ៍និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៍រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល”។
សម្តេចបន្តថា”ភាព””ខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”។
សូមជម្រាបថា លោកសុន ឆយ័ អនុប្រធានគណបក្សភ្លើងទៀន បានសរសេរលិខិតមួយច្បាប់ជូនទៅសម្តេចតេជោហ៊ុន សែន ដែលខ្លឹមសារនៃលិខិតនោះ លោកសុន ឆយ័ បានប្រើពាក្យ”សុំអភយ័ទោស”ចំពោះរូបលោកដែលបានឆ្លើយក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន ឌឺ ឃែមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នា២០២២ បានចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោត។
ទន្ទឹមនោះលោក សុន ឆយ័ ក៏បានបង្ហាញនូវការគាំទ្រ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ផងដែរ។
យ៉ាងណាក៏ដោយក្រុមអ្នកវិភាគនយោបាយមើលឃើញថា ខ្លឹមសារនៃលិខិតសុំទោសរបស់លោកសុន ឆយ័ គឺបង្ហាញនូវចរិកមិនស្មោះត្រង់ ឬអាចនិយាយថាទុច្ចរិត ខណដែលលោកសុន ឆយ័ បានប្រើឃ្លាថា “ បើ”គណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភយ័ទោស”។នេះមាននយ័ថាលោកសុន ឆយ័ មិនទទួលស្គាល់ថាលោកមានកំហុសនោះទ្បើយ ៕