មហាយ​ក្ស​ចិ​​ន ព្រ​មា​ន ​ម​ហា​អំ​ណា​ច​​អា​​មេ​រិ​ក ​​កុំ​​ឲ្យ​​​ប្រ​ថុ​យ ​​នឹ​ង​​​ជ​ម្លោះ​​

អន្តរជាតិ ​​៖ ​រ​ដ្ឋ​ម​ន្ត្រី​កា​​រ​ប​រ​ទេ​ស​​​ចិ​ន​ ​លោ​​ក​ ​Q​i​n​ ​G​a​n​g​ ​បា​ន​​​​និ​យា​យ​ ​នៅ​​​ថ្ងៃ​​​អ​ង្គា​រ​​​នេះ​​​​ថា​ ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​គួ​​រ​តែ​​​ផ្លា​ស់​ប្តូ​រ​​​គោ​ល​ន​យោ​​បា​យ​​​ខុ​ស​ឆ្គ​ង​​​ថ្មី​ៗ​​​រ​ប​ស់​ខ្លួ​ន​​​​ចំ​ពោះ​​​ប្រ​ទេ​ស​​ចិ​ន​ ​ឬ​​​​ជ​ម្លោះ​ ​និ​ង​​​កា​រ​ប្រ​ឈ​ម​​មុ​ខ​​​ដា​ក់​គ្នា​​។​​

លោក Qin បាន​ប្រាប់ សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉េកាំង នៅ​ខាងក្រៅ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​ថា សហរដ្ឋអាមេរិក បានរួម​ចំណែក​ក្នុងការ​គាបសង្កត់ និង​ទប់ស្កាត់​រារាំង​ប្រឆាំង​ប្រទេស​ចិន ជាជាង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ ឬ​ផ្អែកលើ​ច្បាប់​។​

លោក Qin បាន​លើកឡើងថា ការយល់ឃើញ និង​ទស្សនៈ​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រទេស​ចិន ត្រូវបាន​បំភ្លៃ​យ៉ាងធ្ងន់ធ្ងរ និង​បានចាត់ទុក​ប្រទេស​ចិន ជា​គូប្រជែង​ចម្បង​របស់ខ្លួន និង​ជា​បញ្ហា​ប្រឈម​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ផងដែរ​។​

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង ២ មាន​ភាព​តានតឹង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ជុំវិញ​បញ្ហា​មួយចំនួន​រួមទាំង​តៃវ៉ាន់ ពាណិជ្ជកម្ម និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​កាន់​តែមាន​ភាពចម្រូងចម្រាស​ខ្លាំង​ឡើង​ពាក់ព័ន្ធ​នឹង​បា​ឡុង​ចារកម្ម​ចិន ដែល​ត្រូវ​បាញ់​ទម្លាក់​ដោយ​យោធា​អាមេរិក កាលពី​ខែ​មុន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *