លោកជំទាវ ​ពេជ​ ​ច​ន្ទមុ​ន្នី​ ហ៊ុ​ន​ម៉ា​ណែ​ត ​ ​ចុះចែ​ក​អំណោ​យ​ ​ជូន​ព​ល​រ​ដ្ឋ១​១​៦០​ ​គ្រួសា​រ ​រង​គ្រោះ​ដោយ​ ​ទឹ​កជំ​ន​ន់ នៅ​ខេ​ត្តបា​ត់​ដំប​​ង

ខេ​ត្ត​បា​ត់ដំ​ប​ង ​៖​ ​លោក​ជំទាវ​ ​ពេជ​ ​ច​ន្ទមុ​ន្នី​ ហ៊ុ​​នម៉ា​ណែ​ត​ អ​នុ​ប្រ​ធាន​ ​ក្រុម​ប្រឹ​ក្សា​ភិបា​ល​ នៃ​ស​មា​គ​មគ្រូ​ពេ​ទ្យ​ស្ម័គ្រ​ចិ​ត្តយុ​វ​ជ​ន ​​សម្តេ​ច​តេ​ជោ ​នៅ​ព្រឹ​កថ្ងៃ​ទី​២៣​ ​ខែ​តុលា​ ​បា​ន​ចុះសំ​ណេះ​សំ​ណា​លសួ​រ​សុ​ខទុ​ក្ខ​ រួ​ម​ទាំ​ង​ចែ​កអំ​ណោ​យ​ដ​ល់ប្រ​ជាព​ល​រដ្ឋ​១​១​៦០​គ្រួ​សារ ​ដែល​ក្នុ​ង​នោះម​ក​ពី​ឃុំ​កំព​ង់​ព្រះ​ និ​ង​ឃុំ​កំ​ព​ង់ព្រៀ​ង​ ​ស្រុ​កស​ង្កែ​ ​៨៣​០​គ្រួ​សា​រ​ និ​ង​ម​ក​ពីឃុំ​ឫ​ស្សី​ក្រាំ​ង ​ស្រុ​ក​មោ​ងឫ​ស្សី​ ​នៃ​ខេត្ត​បា​ត់​ដំ​ប​ង ​៣​៣​០​គ្រួសា​រ​ ​។

ប្រជាពលរដ្ឋសម្តែងនូវការសប្បាយរីករាយ ហើយចាត់ទុកកាយវិការប្រកបដោយសប្បុរសធម៌នេះគឺជាការចូលរួមចែក រំលែកក្តីអាណិតស្រឡាញ់ និងរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋដែលកំពុងតែត្រូវការជំនួយ សម្រាលការលំបាក ស្របពេលដែលពួកគាត់កំពុងតែលិចលង់ ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោកស្តាយនូវការខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។ តែទោះជាយ៉ាងណា សម្តេចទាំងទ្វេរ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះគ្រប់ពេលវេលា ដោយមិនទុក្ខនណារម្នាក់ចោលឱ្យស្លាប់ដោយអត់អាហារនោះទេ។

លោកជំទាវ ក៏បានកោតសសើរចំពោះកងកម្លាំងគ្រប់ប្រភេទ រួមមាន កងទ័ព កងរាជអាវុធហត្ថ នគរបាល អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនឹងកម្លាំងយុវជនអ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌មួយនេះ និងសូមថ្លែង អំណគុណដល់បណ្តាសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស តែងតែជួយឧបត្ថមគាំទ្រដល់កងទ័ព និងសមាគម TYDA នូវ សម្ភារប្រើប្រាស់ ស្បៀងអាហារ សម្រាប់ជូនដល់ជនរងគ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *