ខេត្តកំពង់ស្ពឺ ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨មិនា (ឆ្នាំ១៩១០-២០២៣) ក្រោមមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិយោជិកកម្មករ-កម្មការីនី និងសម្ពោធជាផ្លូវការរោងចក្រកាត់ដេរសំលៀកបំពាក់នៃក្រុមហ៊ុន AROMA SUCCESS GARMENT CO.,LTD ស្ថិតក្នុងភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ អាកាប៉េ