បុណ្យ​ទ​ន្លេ​​​លើ​ក​​​ទី​​៧​​ ឆ្នាំ​នេះ​ ​ជា​​​ព្រឹ​​​​​ត្ត​​​កា​រ​ណ៍​​​ទេ​ស​ច​រ​ណ៍​​​ជា​តិ​​​​មួយ​ ​​​ដ៏​​​សំ​ខា​ន់​ ​ប​ង្ហា​ញ​​​ពី ​​​ស​ក្តា​នុ​ព​ល ​​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​ ​​និ​ង​​​ជី​វៈ​ច​ម្រុះ​​ ដែ​ល​​​ក​ម្ពុ​ជា​​មាន

​ពិ​ធី​បុ​​ណ្យ​​ទ​​ន្លេ​​​លើ​ក​​​ទី​​​៧​ ​ក្រោ​ម​​​ប្រ​ធា​ន​ប​ទ​ ​«​​​​ទ​ន្លេ​​​រ​ប​ស់​​​យើ​ង​ ​ដើ​ម្បី​​​ប​ច្ចុ​ប្ប​ន្ន​​​​និ​ង​​​ទៅ​​​អ​នា​គ​ត​​​»​ ​បា​ន​​​​ប្រា​រ​ព្ធ​​​ពិ​ធី​​​បើ​ក​​​ជា​​​ផ្លូ​វ​កា​រ​​​ក្រោ​ម​​​អ​ធិ​ប​តី​ភា​ព​​​ដ៏​​​ខ្ព​ង់​ខ្ព​ស់​​​ស​ម្ដេ​​ច​​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នា​​​រា​ត្រី​​​ថ្ងៃ​ទី​​​៩​ ​ខែ​មី​នា​ ​ឆ្នាំ​​​២​០​២​៣​​​។​

​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣ ក្រសួងបរិស្ថាន​បាន​ចូលរួម​តាំងពិព័រណ៍​បង្ហាញ​វឌ្ឍនភាព​ការងារ​លើ​ការគ្រប់គ្រង​វិស័យ​បរិស្ថាន និង​ផលិតផល​សហគមន៍ ជូន​សាធារណជន​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​ផងដែរ​។

​ពិធីបុណ្យ​ទន្លេ លើក​ទី​៧ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​លើក​តម្លៃ និង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ខេត្ត​នានា តាម​ដង​ទន្លេ ជាពិសេស លើកទឹកចិត្ត​ដល់​ប្រជាជន នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ឱ្យ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ជាប់​ដង​ទន្លេ ការងារ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។​

​បុណ្យ​ទន្លេ​លើក​ទី​៧ ឆ្នាំ​២០២៣​នេះ ជា​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​ជាតិ​មួយ​ដ៏​សំខាន់ ដែល​នឹង​បង្ហាញ​ពី​សក្តានុពល​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ដែល​នឹង​ទាក់ទាញ​ទេសចរ​ទៅលេង​កម្សាន្ត នៅ​តំបន់​តាម​ដង​ទន្លេ និង​បឹង​ទន្លេសាប​។

ទេសចរណ៍ និង​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ជា​ប្រភព​ចំណូល​មួយ​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក​ស្តារ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​សេដ្ឋកិច្ច​មូលដ្ឋាន ក្រោយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនេះ ការលើកកម្ពស់​យល់ដឹង​ពី​សារប្រយោជន៍​របស់​ទ​ន្លេ តាមរយៈ​ការរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ នឹង​រួមចំណែក​ធ្វើឱ្យ​មនុស្ស​គ្រប់រូប កាន់តែ​ចូលរួមចំណែក​ប្រើប្រាស់ ការពារ និង​អភិរក្ស​ធនធាន​ទន្លេ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព​សម្រាប់​មនុស្ស​នា​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត​៕​

ប្រភព៖ ក្រសួងបរិស្ថាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *