ឯកឧត្តម ហ៊ុន ម៉ាណែត បានចំអកដល់ក្រុមប្រឆាំងថា ៖ មជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ។
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងគណនីហ្វេសប៊ុកផ្លូវការថា ៖ មើលទៅមជ្ឍដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេរហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចរចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង) សង្ឃឹមថាការបញ្ជាក់របស់សម្តេច និងក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថាការពិតគឺយ៉ាងណាហើយ។ដោយអាកាប៉េ