ខេត្តព្រៃវែង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងមុខតំណែងថ្មី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងថ្មី ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិ នាព្រឹកទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ដោយ អាកាប៉េ