នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសពត៌មានអំពីករណីអគ្គិភយ័ឆាបឆេះអគារព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាប។
តាមសេចក្តីប្រកាសពត៌មានដែលត្រូវបានផ្សព្វផ្សាយ ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២,០៥នាទី មានអគ្គិភយ័បានឆាបឆេះអគារព្រះរាជដំណាក់តូចនៃព្រះរាជដំណាក់ខេត្តសៀមរាបដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។
ក្រសួងព្រះបរមរាជវាំង មានការសោកស្តាយជាពន់ពេកចំពោះព្រឹត្តិការណ៍ជាអកុសលនេះ៕