អន្តរជាតិ ៖ ច្បាប់ថ្មីរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឆ្លងកាត់សភា ហើយបានអនុម័តកញ្ចប់កំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានកុប្បកម្ម និងការដុតភ្លើងនៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស។ ការផ្លាស់ប្តូរដែលបានបង្កើនអាយុចូលនិវត្តន៍របស់ប្រទេសបារាំងដល់ ៦៤ ឆ្នាំ បានបង្កឱ្យមានកូដកម្ម និងការតវ៉ាជាច្រើនខែរួចមកហើយ ។
លោក Macron បានអំពាវនាវឱ្យមានអំណាចរដ្ឋធម្មនុញ្ញពិសេសមួយដើម្បីអនុម័តច្បាប់នេះភ្លាមៗ មុនពេលកំណត់នៃការបោះឆ្នោត។ នាយករដ្ឋមន្ត្រី Elisabeth Borne បានប្រកាសសេចក្តីសម្រេចនៅក្នុងរដ្ឋសភា ខណៈដែលសមាជិកសភាបក្សប្រឆាំងបានស្រែកជេរ ចំអក និងច្រៀង។
ក្រោមអំណាចដែលអំពាវនាវដោយលោក Macron និង Borne ច្បាប់នេះត្រូវបានចាត់ទុកថាត្រូវបានអនុម័ត លុះត្រាតែសមាជិកសភាភាគច្រើនដាក់សំណើមិនទុកចិត្តរដ្ឋាភិបាលក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។
មេដឹកនាំស្តាំនិយម Marine Le Pen បាននិយាយថា គណបក្ស National Rally របស់លោកស្រីនឹងគាំទ្រចលនានេះ ដូចមេដឹកនាំឆ្វេងនិយមមួយចំនួនដែរ។
លោក Macron បានប្រកែកអស់ជាច្រើនខែថា ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងនឹងក្ស័យធន លុះត្រាតែពលរដ្ឋបូមប្រាក់បន្ថែមទៅក្នុងប្រព័ន្ធ។ លោកបាននិយាយកាលពីខែមករាថា ការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ទៅ ៦៤ ឆ្នាំ នោះ វានឹងឃើញកម្មករបារាំងចូលនិវត្តន៍លឿនជាងសមភាគីអឺរ៉ុបភាគច្រើន ហើយវាក៏នឹងក្លាយជាមធ្យោបាយ “ត្រឹមត្រូវ និងទទួលខុសត្រូវ ដើម្បីសម្រេចបាននូវបញ្ហាវិបត្តិហិរញ្ញវត្ថុនៅបារាំង។
ពាក់ពន្ធបញ្ហានោះ សហជីពរបស់ប្រទេសបារាំង ដែលបានតវ៉ានឹងកំណែទម្រង់នេះតាំងពីឆ្នាំមុន បានអះអាងថា ប្រព័ន្ធនេះគួរតែជំនួសមកវិញដោយការបង្កើនពន្ធលើអ្នកមាន។
បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ខណៈដែលច្បាប់របស់លោក Macron ត្រូវបានអនុម័ត។ នៅក្បែរអគារសភា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករ ហើយបានប្រឈមមុខនឹងហ្វូងមនុស្សជាជួរ៕