ច្រ​កទ្វា​​រ​ព្រំដែ​​ន​អ​ន្ត​រ​ជា​តិ​ស្ទឹ​ង​ប​ត់-​បា​ន​​ណង​​អៀ​ន​ ​ស​ម្រេ​ច​កា​រ​សា​ង​ស​ង់ ​បា​ន​ជា​ង​ ​៨​២ភា​គ​រ​​យ​ ​គ្រោ​ងប​​ញ្ច​ប់ ក្នុ​ង​ខែ​ឧ​ស​ភា​នេះ​

ឯ​ក​ឧ​ត្ត​ម​ទេ​ស​រ​ដ្ឋ​ម​ន្រ្តី​ ​ស៊ុ​ន​ ​ចា​ន់​ថុ​ល​ ​រ​ដ្ឋម​ន្ត្រី​ក្រ​​សួ​ង​សា​ធា​រ​ណ​កា​រ​ ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ ​បា​ន​ថ្លែ​ង​ប​ញ្ជា​ក់​​ថា​ ​គិ​ត​ត្រឹ​ម​ខែ​មី​នា​ ឆ្នាំ​២​០​២​​៣​នេះ​ ​គ​ម្រោ​ង​កា​រងា​រ​​រៀប​ចំ​ច្រ​​ក​ទ្វា​រ​ព្រំ​ដែ​ន​អ​ន្ត​រ​ជា​តិ​ស្ទឹ​ង​ប​ត់​-​បា​ន​ណ​ង​អៀ​ន​ ដែ​ល​គ្រោ​​ង​ប្រើ​ប្រា​ស់​ថ​វិ​កា​សា​ង​ស​ង់​ប្រ​មា​ណ​ ​២​៦​.​៤​២​លា​ន​ដុ​ល្លា​រ​អា​មេ​រិ​ក​ ​បា​ន​ស​ម្រេ​ច​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​ ​៨​២​.​៣​០​ភា​គ​​រ​យ​ហើ​យ​ ​តា​មផែ​​ក​កា​រ​គ​ម្រោ​ង​គ្រោ​ង​នឹ​ង​ប​ញ្ច​ប់​កា​រ​សា​ង​ស​ង់​នៅ​បំ​ណា​ច់​​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ខា​ង​មុ​ខ​នេះ​។

​ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដឹកនាំប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ទាក់ទងនឹងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា « សូមជម្រាបថា គិតមកដល់ពេលនេះខែមីនានេះ គាត់ធ្វើបានជាង៨២% ហើយការគ្រោងទុកនឹងបញ្ចប់នៅតែឧសភា (នេះជាការអះអាងរបស់ក្រុមហ៊ុនសាងសង់) ប៉ុន្តែយើងមកមើលឃើញផ្ទាល់ភ្នែកហើយ យើងយល់ឃើញថា ខែឧសភាក៏ប្រហែលជាមិនហើយដែរ ទោះជាមានថវិកាគ្រប់គ្រាន់ ក៏យើងខ្ញុំយល់ឃើញថាមិនហើយដែរ»។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ដោយតែមានបញ្ហាជំងឺកូវីដ១៩ គម្រោងនេះត្រូវបានពន្យារពេល២លើករួចមកហើយ លើកទី១-ជាង១០០ថ្ងៃ លើកទី២ជាង ២០០ថ្ងៃ ឥឡូវបើចង់ឱ្យពន្យារ ៣-៤ថ្ងៃថែមទៀត យើងអាចពន្យារពេលឱ្យបាន ប៉ុន្តែវាអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយ គឺដល់ពេលត្រូវផាកពិន័យហើយ តែឥឡូវយើងបានឯកភាពជូនគាត់ដល់ខែ៥ ចាំមើលទៀតថាខែ៥នេះ ហើយបានប៉ុន្មានភាគរយទៀត។

ជាមួយនឹងភាពយឺតយ៉ាវនៃការសាងសង់ដោយសារតែថវិកាមិនទាន់បានទម្លាក់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនសាងសង់នេះ, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ក្រសួងនឹងពិភាក្សាជាមួយភាគីថៃ ដើម្បីជំរុញពន្លឿននិតិវិធីក្នុងការទំលាក់ថវិកាឱ្យក្រុមហ៊ុនសាងសង់ឱ្យបានលឿន ដើម្បីអាចបញ្ជប់គម្រោងនេះឱ្យទាន់តាមផែនការដែលនឹងត្រូវបញ្ជប់ក្នុងខែឧសភាខាងមុខនេះផងដែរ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គោលបំណងធំនៃកសាងស្ពានស្ទឹងបត់-បានណងអៀន ដើម្បីបញ្ជៀសការកកស្ទះចររាចរណ៍នៅប៉ោយប៉ែត ដោយរថយន្តដឹកទំនិញទាំងអស់ គឺត្រូវឱ្យឆ្លងកាត់លើផ្លូវស្ពាននេះ ហើយសម្រាប់ភ្ញៀវទេសចរណ៍ គឺនៅតែបន្តឱ្យតាមច្រកប៉ោយប៉ែតដដែលផងដែរ។

សូមបញ្ជាក់ដែរថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។ ដោយសារមានបញ្ហាការរាតត្បាតនៃជម្ងឺកូវីត-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេលសាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះផងដែរ៕ដកស្រង់ពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *