អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែឧសភា ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភារបស់ប្រទេសថៃ ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតជាសកលដែលនឹងប្រព្រឹត្តទៅនៅក្នុងខែឧសភាខាងមខ។ ក្រឹត្យនេះចូលជាធរមាននៅថ្ងៃនោះតែម្តង។
យោងតាមរដ្ឋធម្មនុញ្ញថៃ ការបោះឆ្នោតត្រូវធ្វើឡើងនៅចន្លោះពី ៤៥ថ្ងៃទៅ ៦០ថ្ងៃបន្ទាប់ពីការរំលាយសភា។
កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតនឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយត្រូវបានចុះផ្សាយក្នុងរាជកិច្ចសារព័ត៌មាន។
ទោះបីជាកាលបរិច្ឆេទនៃការបោះឆ្នោតមិនទាន់ត្រូវបានកំណត់ក៏ដោយ ប៉ុន្តែឧបនាយករដ្ឋមន្ត្រីថៃ លោក វីសានុ គ្រាង៉ាម (Wissanu Krea-ngam) បាននិយាយកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតនាពេលខាងមុខទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា។
ការបោះឆ្នោតនេះនឹងក្លាយជាការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយរវាងគណបក្សភឿថៃរបស់លោកស្រី ពែតុងតាន (Paetongtarn) និងសម្ព័ន្ធគណបក្សដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា (Prayuth Chan-o-cha) បានធ្លាក់ដោយស្ថិតពីក្រោយគូប្រជែងការបោះឆ្នោតដ៏សំខាន់របស់លោក គឺលោកស្រី ពែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅក្នុងការស្ទង់មតិថ្មីមួយ៕ប្រភព អាកាប៉េ