អន្តរជាតិ ៖ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន លោកស្រី Zhao Huirong បានប្រាប់ TASS នៅថ្ងៃសៅរ៍នេះថា ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ទាមទារការខិតខំប្រឹងប្រែងពីប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក។
លោកស្រី Zhao បាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងមូស្គូ មេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្លាស់ប្តូរយោបល់លើបញ្ហាអ៊ុយក្រែន ហើយភាគីទាំង ២ បានឈានដល់ការឯកភាពគ្នា។
ទន្ទឹមនោះ មេដឹកនាំរុស្ស៊ី ក៏បានសរសើរអាកប្បកិរិយារបស់ចិន ក្នុងការដោះស្រាយបញ្ហា ហើយបានធានាថាលោក នឹងបើកចំហដើម្បីបន្តការចរចា។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល ១ ឆ្នាំ មកហើយ ដោយគិតចាប់ពីចុងខែកុម្ភៈឆ្នាំទៅ ៕