ឆ្ពោះ​ទៅ​​​អ​ង្គ​រ​​​ស​ង្ក្រា​ន្ត ​​​ឆ្នាំ​​​២​០​២​៣ ៖​ ​វ​ត្ថុ​​​យ​ក្ស​ ​​​ចាប់​ផ្តើ​ម​​​ដឹ​ក​​​ចូល​​​ភូ​មិ​​​ខ្ញុំ ​​​ប​ណ្តើ​រ​ៗ​​​ហើ​យ​​​

ខេ​ត្ត​សៀ​ម​រា​ប​ ​៖​ ​ដើ​ម្បី​​​អ​ប​អ​រ​សា​ទ​រ​​​​ខួ​ប​​​១​០​​​ឆ្នាំ​​​នៃ​​​ព្រឹ​​ត្តិ​កា​រ​ណ៍​​​អ​ង្គ​រ​​​ស​ង្ក្រា​ន្ត​​ ​ឆ្នាំ​​​២​០​២​៣​ ​​ក​ម្ម​វិ​ធី​​​ភូ​មិ​​​ខ្ញុំ​​​​បា​ន​ធ្វើ​​​ជា​ថ្មី​ ​និ​​ង​​​នាំ​​​ម​ក​វិ​ញ​​​នូ​វ​​​​វ​ត្ថុ​​​យ​ក្ស​​​​ទាំ​ង​អ​ស់​​​ម​​ក​​​ជុំគ្នា​​​​ក្នុ​ង​ពេ​ល​​​តែ​មួ​យ​​​ក្នុ​ង​​​​ប​រិ​វេ​ណ​​​ភូ​មិ​​​ខ្ញុំ​​ ​ដើ​ម្បី​​​ដា​ក់​​តាំ​ង​​​ប​ង្ហា​ញ​​សា​ធា​រ​ណ​​ជន​​​ទ​ស្ស​នា​​​ក​ម្សា​ន្ត​​ ​។​

​គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣ នេះ វត្ថុ​យក្ស​ជាច្រើន​ត្រូវបាន​នាំមក​ដាក់តាំង​តាម​កន្លែង​បណ្តើរៗ​ហើយ ដូចជា អង្រុត​យក្ស បំពង់​ទឹកត្នោត​យក្ស កន្ត្រងប្រហុក​យក្ស គោម​យក្ស មួក​យក្ស ជាដើម​។ ដោយឡែក ចាប៉ីដងវែង​យក្ស​ដែល​កំពុង​រក្សាទុក​នៅ​សាលាខេត្ត​បាត់ដំបង ក៏​នឹងត្រូវ​នាំ​មកវិញ​នាពេល​ឆាប់ៗ​ខាងមុខ​នេះដែរ​។ រីឯ​វត្ថុ​យក្ស​មួយចំនួន ដូចជា ពងមាន់​យក្ស និង​សំបុកមាន់​យក្ស​ជាដើម កំពុង​បន្ត​កែសម្រួល​និង​នាំមក​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

ក្នុងឱកាស​ចុះ​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការងារ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ លោក សុខ សង្វារ ប្រធាន​គម្រោង​កម្មវិធី​ភូមិ​ខ្ញុំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បញ្ជាក់ថា ដំណើរការ​រៀបចំ​ផ្សេងៗ​នៃ​កម្មវិធី​ភូមិ​ខ្ញុំ កំពុងដំណើរការ​ដោយ​រលូន​។ ការសាងសង់ ការតុបតែង​លម្អ ការរៀបចំ​ក្រុមការងារ​សម្តែង និង​ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ផ្សេងៗ បាន​ដំណើរ​ដោយ​រលូន​និង​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ​។​

សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣​នេះ កម្មវិធី​ភូមិ​មានការ​រៀបចំ​កម្មវិធី​សម្តែង​ទាំង​សល្បៈ​បុរាណ និង​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ជាច្រើន​ដូចជា ការសម្តែង​របាំ​បុរាណ ការរៀបចំ​ពិព័រណ៍​រូប​និង​វត្ថុ​យក្ស ចាប៉ីដងវែង ពិណ​ខ្មែរ ល្ខោនខោល ល្ខោន​យីកេ ល្ខោនបាសាក់ រាំ​ស្ករ​ដៃ ភ្លេង​គ្រឹម សៀក​រហស្សកម្ម និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *