អន្តរជាតិ ៖ មនុស្ស ១២ នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីអគ្គីភ័យឆាបឆេះមន្ទីរពេទ្យនៅទីក្រុងប៉េកាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ដែលភាគច្រើនជាអ្នកជំងឺ។
អគ្គីភ័យ បានកើតឡើងនៅក្នុងមន្ទីរពេទ្យ Changfeng នៅម៉ោងប្រហែល ១៣ និង ០០ នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ។
ទន្ទឹមនោះ យោងតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា អ្នកដែលត្រូវបានជួយសង្គ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត ដើម្បីព្យាបាល៕