សម្ដេច​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​ ​កោ​ត​ស​រ​សើ​រ​ពី វី​រ​ភា​​ព​រ​ប​ស់ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​អា​ជ្ញា​ធ​រ​ដែ​ន​ដី​ ​និ​ង​ក​ម្លាំ​ង​ស​ម​ត្ថកិ​​ច្ច ​ដែ​ល​នៅ​ប្រ​ចាំ​កា​រ ក្នុ​ង​ពេ​ល​ចូ​ល​ឆ្នាំ​

រាជធានី​ភ្នំពេ​ញ​ ​៖​ ស​ម្ដេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រីនៃ​​ក​ម្ពុ​ជា​ ​បា​នថ្លែ​​ងកោ​ត​ស​រ​សើ​រ​ចំ​ពោះ​វីរ​ភា​ព​ ​និ​ង​កា​រ​ខិ​ត​ខំ​រ​ប​ស់​ក្រុ​ម​គ្រូ​ពេទ្យ​ ​អា​ជ្ញា​ធ​រ​ ​ក​ម្លាំ​ង​ន​គ​រ​បាល​ ​និ​ង​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ ​ដែ​ល​នៅ​ប្រ​ចាំ​កា​រ​ត្រៀ​មពិ​និ​ត្យ​-​​ព្យា​បា​ល​សុខ​ភា​ព​ ​ក៏​ដូ​ច​ជា​កា​រ​ពារ​សុ​វ​ត្ថិ​ភា​ព​ ​ស​ន្តិ​សុខ​ ​ស​ណ្ដា​ប់​ធ្នា​ប់​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​ឱ​កា​ស​បុ​ណ្យ​ចូ​លឆ្នាំ​​ថ្មីក​ន្ល​ង​ទៅ​ ​ស្រ​ប​ពេ​ល​ដែល​ប្រ​ជា​ព​ល​រ​ដ្ឋ​កំ​ពុ​ង​កម្សា​ន្ត​ស​ប្បា​យ​ទូ​ទាំ​ងប្រទេ​​ស​។​

​ការកោតសរសើរនេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងកោតសរសើរទៅកាន់អាជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក៏ដូចជាទីវត្តអារាម និងកន្លែងនានាដែលបានចាត់ចែងរៀបចំកម្មវិធីកម្សាន្តជូនប្រជាពលរដ្ឋ កាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ។ ពួកគេបានឈរជើងការពារប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ។

សម្ដេចតេជោបានបន្តថា ក្រុមគ្រូពេទ្យដែលយើងហៅថាកងទ័ពអាវសនោះ ពួកគាត់ក៏អត់បានទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ប្ដីប្រពន្ធកូន ទទួលទេវតាឆ្នាំដូចប្រជាពលរដ្ឋទូទៅនោះដែរ ពោលគឺត្រូវនៅប្រចាំការថែទាំអ្នកជំងឺ ឬប្រចាំការនៅមន្ទីរពេទ្យ ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងសប្បាយរីករាយនឹងការជួបជុំគ្រួសារ លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «កងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ពួកគាត់នោះអត់បានជួបប្ដីប្រពន្ធកូនដូចយើងទេ ត្រូវនៅការពារសន្តិសុខសម្រាប់ការសប្បាយរបស់យើង (ប្រជាពលរដ្ឋ)។ ឯមួយទៀត គ្រូពេទ្យអាវសនេះ មួយចំនួនអត់បានទៅទទួលទេវតាទេ ព្រោះនៅថែទាំអ្នកជំងឺ ត្រូវឃើញវីរភាពកន្លែងហ្នឹង កុំឃើញចំណុចខ្វះចន្លោះមួយចំនួន រួចហើយនាំគ្នាវាយប្រហារ»។

You might like

Leave a Reply

Your email address will not be published. Required fields are marked *