ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះអគ្កិភ័យមួយ នៅវេលាម៉ោង៧ និង ២០ នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកអគ្កីភ័យ បានឲ្យដឹងថា មូលហេតុបណ្តាលអោយមានករណីអគ្គីភ័យឆេះនេះបណ្តាលមកពីឈ្មោះ ស្រេង ធូ បានយកប្រេងសាំងចាក់ដុតស្រមោច បណ្តាលអោយឆាបឆេះក្រណាត់ក៏ភ្ញាក់រលាស់ទៅចំជនរងគ្រោះ៥ នាក់កំពង់ដើរនៅក្បែរកន្លែងកើតហេតុនោះ ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកអគ្កីភ័យ បានឲ្យដឹងទៀតថាជនរងគ្រោះរងរបួសស្រាលចំនួន៤នាក់ និងធ្ងន់១នាក់មាន ឈ្មោះ ស្រុី សុភក្រ័ ភេទស្រី អាយុ ៣១ឆ្នាំ , ឈ្មោះ ស្រេង ធូ ភេទប្រុស អាយុ ៥២ឆ្នាំ, ឈ្មោះ ធូ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ, ឈ្មោះ ធឿន សុម៉ាលី ភេទស្រី អាយុ ២ឆ្នាំនិងឈ្មោះ ធូ ស្រីលីន ភេទស្រី អាយុ ១០ឆ្នាំ។
ករណីអគ្គីភ័យនេះ មិនបណ្តាលអោយខូចទ្រព្យសម្បិត្តប្រជាពលរដ្ឋឡើយ។
ក្រោយកើតហេតុ ជនររងគ្រោះទាំង៥នាក់នេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌល សុខភាពព្រៃគ្រី៕