រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាល រាជធានីភ្នំពេញនឹងរៀបចំខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ(Express Bus) របស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ សម្រាប់ បម្រើដល់ការ ធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅ ទស្សនាក្នុង ព្រឹត្តិការណ៍ប្រកួតកីឡានេះ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដូចមានតម្រាយផ្លូវ ជូនភ្ជាប់មកជាមួយនឹងមានព័ត៌មានលម្អិត មានដូចជា៖
១-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus)ខ្សែទី១. ចេញដំណើរពី ចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណត រង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំង សំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្ត ដំណើរលើតីរវិថីព្រះស៊ីសុវត្ថិឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅ ទីតាំងប្រកួត នៃកីឡាដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លង ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឹឡាយហ្វ ទីតាំង ប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំង ប្រកួតសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរ តាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិន ស៊ីធី ហើយធ្វើ ដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
២- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២. ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំរង្វង់មូលកួចកាណុង និងឈប់នៅទីតាំង ប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) រួចបន្តដំណើរមកវិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហា វិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើដំណើរតាម រថយន្តក្រុងសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ប្រកបដោយផាសុកភាព ៕ដកស្រង់ពីអាកាប៉េ