អន្តរជាតិ ៖ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងគៀវ បានណែនាំប្រជាជនអាមេរិកកុំឱ្យព្រងើយកន្តើយចំពោះសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស ដោយព្រមានថា ស្ថានភាពសន្តិសុខអាចធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង ដែលមន្ត្រីរុស្ស៊ី ចោទប្រកាន់អ៊ុយក្រែន។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការជូនដំណឹងសន្តិសុខស្តីពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការវាយប្រហារនាពេលថ្មីៗនេះនៅទូទាំងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រុស្ស៊ី បានរាយការណ៍ពីវត្តមានយន្តហោះដ្រូន ២ គ្រឿង ដែលវាយប្រហារមកលើវិមានក្រឹមឡាំង ខណទង្វើនេះក្រុងមូស្គូ បានចោទប្រកាន់អាជ្ញាធរអ៊ុយក្រែន ថាជាអ្នកបង្ក៕