ខេត្តឧត្តរមានជ័យ ៖ មន្ត្រីសង្ឃគណៈធម្មយុត្តិកនិកាយនិមន្ដមកពីគ្រប់វត្តអារាមក្នុងខេត្តឧត្តរមានជ័យ រួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនអង្គនាក់បានរៀបចំក្រុងពាលី ធ្វើបទនមស្សការបួងសួង តាមបែបព្រះពុទ្ធសាសនា សុំដល់ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរើន ដើម្បីសាងសង់នូវសាឡុំ និងបង្កើតវត្តអារាមថ្មី មានឈ្មោះថាវត្តវិជ័យធម្មា ជា កុយ សុភាព (ហៅវត្តឧត្តរមានជ័យ)។
ដោយមន្ត្រីសង្ឃនិងពុទ្ធបរិស័ទមើលឃើញជាក់ស្ដែងនៅក្នុងតំបន់ទីនេះមិនទាន់មានវត្តអារាម សម្រាប់ប្រជាពុទ្ធបរិស័ទបានធ្វើបុណ្យទានផងនេះ ទើបរៀចំបង្កើតវត្តថ្មីដែលមានទីតាំងស្ថិតនៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ពិធីក្រុងពាលីនេះធ្វើឡើងនៅថ្ងៃចន្ច័ទី០២ខែ វិច្ឆិកាឆ្នាំ២០២០ ក្រោមអធិបតី មេគណខេត្តឧត្តរមានជ័យ ព្រះគ្រូ អឿន សំអាង ព្រះវិជ័យធម្មាភរក្ស គណៈធម្មយុត្តិកនិកាយខេត្តឧត្តរមានជ័យ រួមទាំងមន្ត្រីសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គនាក់បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី យ៉ាងច្រើនកុះករផងដែរ។
ព្រះគ្រូ អឿន សំអាង ព្រះមេគណខេត្តឧត្តរមានជ័យបានពុទ្ធការថា បង្កើតវត្តអារាមថ្មីសាឡាងនេះដោយមានធនធានចូលរួមចំណែកពី លោក ជា កុយ ម្ចាស់ដីឡូត៍ អូរព្រាល និងម្ចាស់ដីឡូត៍ផ្អុង បានបរិច្ចាគធនធានផ្ទាល់ខ្លួន ដី១ហិចតា និងបច្ច័យ សំភារៈមួយចំនួនផងដែរ ប្រគេនព្រះសង្ឃ ដើម្បីលើកស្ទួយផ្នែកវិស័យព្រះពុទ្ធសាសនាអោយកាន់តែរីកចំរើន ជាពិសេស នៅជិតប្រជាពុទ្ធបរិស័ទ ងាយស្រួលក្នុងការធ្វើបុណ្យទានផងដែរ ៕