រាជធានីភ្នំញេញ ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃការឈប់ទទួលការសុំចុះឈ្មោះគណបក្សចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះមានគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ។
យ៉ាងណាក៏ដោយមន្ត្រី គ.ជ.ប បានថ្លែងប្រាប់បណ្តាញសារពត៌មានថា គ.ជ.ប នឹងមិនពន្យាពេលនៃការស្នើសុំចុះបញ្ជីគណបក្សនយោបាយនោះទេ ដោយមូលហេតុថាការពន្យាពេលណាមួយនោះ នឹងនាំឲ្យប៉ះពាល់ដល់ប្រតិទិនរបស់ គ.ជ.ប ។
សូមអានទាំងស្រុងនូវសេចក្តីប្រកាសពត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលបណ្តោះអាសន្នរយៈពេល១៥ថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ ៖