សម្ដេចតេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ ​​អ​ញ្ជើញ​​ជា​អ​ធិ​ប​តី ក្នុ​​ង​ពិធី​ប្រ​គ​ល់​ស​ញ្ញា​ប​​ត្រ ជូ​ន​ដ​ល់​​និ​ស្សិត​​ជ័​យ​លា​ភី ​នៃ​គ្រឹះ​ស្ថា​​ន​ឧ​ត្តម​សិ​ក្សា​​កសិ​ក​ម្ម​ ចំ​នួ​ន​៣​ ​

នៅ​ព្រឹ​ក​ថ្ងៃ​ច​ន្ទ​ ​១​១​រោ​ច​ ​ខែ​ពិ​សា​ខ​ ​ឆ្នាំ​​ថោះ​ ​ប​ញ្ច​ស័​ក​ ​ព​.​ស​​.​ ​២​៥​៦​៧​ ​ត្រូ​វ​នឹ​ង​ ​ថ្ងៃ​ទី​១​៥​​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​ស​ម្ដេ​​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​នា​យ​ក​រ​ដ្ឋ​មន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​អ​​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​នៅ​​ក្នុ​ង​ពិ​ធី​ប្រ​គ​ល់​ស​ញ្ញា​ប​ត្រ​ជូ​ន​ដ​ល់​និ​ស្សិ​ត​ជ័​យ​លា​ភី​ ​នៃ​គ្រឹះ​ស្ថា​ន​ឧ​ត្ត​ម​សិ​ក្សា​ក​សិ​ក​ម្ម​​ចំ​នួ​ន​០​៣​ ​ដែ​ល​ក្នុ​ង​នោះ​រួ​​ម​មា​ន​ ​សា​ក​ល​វិ​ទ្យា​ល័​យ​​ភូ​មិ​ន្ទ​ក​សិ​ក​ម្ម​,​
​វិ​ទ្យា​​ស្ថា​ន​ជា​តិ​ក​សិ​ក​ម្ម​ព្រែ​ក​លៀ​ប​ ​និ​​ង​វិ​ទ្យា​ស្ថា​ន​ជា​តិ​ក​សិ​កម្ម​កំ​ព​ង់​ចា​ម​ ​ដែ​ល​ស​រុ​ប​ទាំ​​ង​អ​ស់​ចំ​នួ​ន​ ​៣​២​៧​៩​នា​ក់​​ ​(​នា​រី​ ​១​ ​៣​១​​៩​នា​ក់​ ​ស្មើ​នឹ​ង​ជា​ង​៤​​០​%​)​ ​ដែ​ល​បា​ន​ប​ញ្ច​ប់​កា​​រ​សិ​ក្សា​តា​ម​ជំ​​នា​ញ​រ​ប​ស់​ខ្លួ​ន​​ដោ​យ​ជោ​គ​ជ័​យ​ ​ក្នុ​​ង​ឆ្នាំ​២​០​១​៩​,​ ​២​០​២​​០​,​ ​២​០​២​​១​ ​និ​ង​ឆ្នាំ​២​០​២​២​។​ពិ​ធី​នេះធ្វើ​ឡើ​ង​នៅ​មជ្ឈ​ម​ណ្ឌ​​ល​កោះ​ពេ​ជ្រ​។

ស​ម្ដេ​ច​តេ​ជោ​ ​​ហ៊ុន​​ ​សែ​ន​ ​បា​ន​វា​យ​​ត​ម្លៃ​ខ្ព​ស់​ ​ចំ​ពោះ​​កា​រ​ប​ណ្ដុះ​ប​ណ្ដា​ល​​​ធ​ន​ធា​ន​ម​​នុ​ស្ស​រ​បស់​គ្រឹះ​ស្ថានឧ​ត្ត​ម​សិ​ក្សា​ទាំ​ង​​០​៣​ដែ​ល​និ​ស្សិ​ត​ទ​​ទួល​​ស​ញ្ញា​ប​ត្រ​នៅ​ក្នុង​នេះ​។​
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការធ្វើស្រែ ដកស្ទូងប៉ុណ្ណោះទេ វិស័យកសិកម្មនេះ វាមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលមិនខ្លាចក្នុងការចំណាយទៅលើមន្រ្ដីបច្ចេកទេសកសិកម្ម ដើម្បីឱ្យទៅបម្រើពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។​ សម្ដេចតេជោបានមានប្រសាសន៍ថា ការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ គឺសម្ដេចបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់កន្លងមកនេះ សុទ្ធតែត្រូវយកអាយុជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្ដិភាព និងកំណើនសេដ្ឋកិច្ចជូនជាតិមាតុភូមិ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះ។ សម្ដេចតេជោបានបញ្ជាក់ថា ក្រសួងកសិកម្ម មិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋចេះដាំដុះ ឬចិញ្ចឹមសត្វនោះទេ ប៉ុន្ដែក្រសួងក៏ត្រូវជំរុញប្រជាពលរដ្ឋឱ្យចេះកែច្នៃផលិតផលសម្រេចលើផលិតផលរបស់ខ្លួនផងដែរ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ សម្ដេចបានបន្ថែមថា ពេលមានទឹកគ្រប់គ្រាន់ហើយ អ្វីដែលត្រូវគិតគូរបន្ត គឺការស្វែងរកផលិតផលយុទ្ធសាស្រ្ដក្នុងការដាំដុះ ដូចជាមហិច្ឆតារបស់សម្ដេច គឺចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារច្រើនជាងគេលើពិភពលោក។

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។ នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងប្រតិភូកីឡាដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រសាទអង្គរវត្តរបស់កម្ពុជាដោយគ្មានការលក់សំបុត្រឡើយ។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែងយ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញដោយក្តីមោទនភាពចំពោះការខិតខំប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលបានប្រឹងប្រែងដើម្បីទទួលបាននូវមេដាយមាសជាច្រើន ធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់ ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិក្នុងឱកាសព្រឹត្តិការណ៍កីឡានេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សិល្បករសិល្បការិនីគ្រប់ទម្រង់ ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគ្រប់រូបភាព គ្រប់ផ្នែក គ្រប់សកម្មភាព ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដំណើការរៀបចំទៅដោយជោគជ័យ និងមានមោទនភាពជាតិបំផុតជាប្រវត្តិសាស្រ្ដនេះ។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់នៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ហ្វេសប៊ុកសម្តេចតេជោ

You might like

Leave a Reply

Your email address will not be published. Required fields are marked *