អន្តរជាតិ ៖ ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាចំនួន ២,៧ ពាន់លានអឺរ៉ូ (៣ ពាន់លានដុល្លារ) បន្ថែមទៀតដល់ទីក្រុងគៀវ ដែលជាជំនួយអាវុធដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុនមក។
រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រាប់អ្នកយកព័ត៌មានថា ជំនួយនេះ បានបង្ហាញថា អាល្លឺម៉ង់ គាំទ្រយ៉ាងខ្លាំងសម្រាប់អ៊ុយក្រែន ខណលោក បានប្តេជ្ញាថានឹងផ្តល់ជំនួយទាំងអស់តាមដែលអាចធ្វើបាន ទៅឲ្យអ៊ុយក្រែន ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កញ្ចប់ជំនួយនេះរួមមានរថក្រោះ Leopard 1 A5 ចំនួន ៣០ គ្រឿង រថពាសដែក Marder ចំនួន ២០ គ្រឿង រថពាសដែកប្រយុទ្ធជាង ១០០ គ្រឿង យន្តហោះ Howitzers ចំនួន ១៨ គ្រឿង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២០០ គ្រឿង ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T SLM ចំនួន ៤ និងគ្រាប់រំសេវ៕