អន្តជាតិ ៖ គណបក្សចលនាឆ្ពោះទៅមុខ និងអ្នកគាំទ្រ បានប្រារព្ធពិធីជប់លៀងនៅជាប់នឹងអគារសិល្បៈឌីកូដែលគេស្គាល់ថាជាវិមានប្រជាធិបតេយ្យ ដើម្បីអបអរសាទរភាពជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួននៅក្នុងការបោះឆ្នោត។
ស្ថិតនៅចំកណ្តាលមហាវិថីដ៏ធំបំផុតដែលរត់កាត់រាជវង្សជាប្រវត្តិសាស្ត្ររបស់ទីក្រុងបាងកក វាបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹមលទ្ធិប្រជាធិបតេយ្យដ៏ខកចិត្តរបស់ប្រទេសនេះជាយូរមកហើយ និងទំនាក់ទំនងដ៏លំបាករវាងក្តីសង្ឃឹមទាំងនោះ និងឋានៈខ្ពង់ខ្ពស់នៃរាជាធិបតេយ្យ។ ទន្ទឹមនោះ មេដឹកនាំគណបក្ស លោក Pita Limjaroenrat ក៏បានធ្វើដំណើរតាមក្បួន ដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្រនៅក្នុងតំបន់។
ជាមួយគ្នានោះ លោក Pita បានលើកឡើងថា គណបក្សចលនាឆ្ពោះទៅមុខ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងប្រទេស ដោយមានការឯកភាពពីប្រជាជន ហើយនឹងព្យាយាមរួមគ្នាបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនដែលមានអាសនៈចំនួន ៣០៩ ក្នុងចំណោម ៥០០ អាសនៈនៅក្នុងសភា៕