ក្រសួ​ង​ធនធានទឹក​ ​អំ​ពា​វ​នា​វ​​​ឲ្យ​ ​​ប​ង្កើ​ន​​​កា​​រ​ប្រុង​ប្រ​យ័​ត្ន​ ​ចំ​ពោះ​​​បា​តុ​ភូ​ត​ធ​ម្ម​ជា​តិ​ ​ដែ​ល​​​អា​​ច​​​កើ​ត​មា​ន​ឡើង​ ​​ជា​យ​ថា​ហេ​តុ​ ​ចា​ប់​ពី​​​ថ្ងៃ​នេះ​ ​ដ​ល់​​​ថ្ងៃ​ទី​​​២៣​​ ខែ​ឧ​ស​ភា​​

​​រាជធានី​ភ្នំ​ពេញ​ ​​​៖​ ​ក្រ​សួ​ង​​​ធន​ធា​​នទឹ​ក​ ​និ​ង​​​ឧ​តុ​និ​​យម​​ ​បា​ន​ចេ​ញ​​​សេ​ច​ក្តីជូ​ន​ដំ​​ណឹង​ ​​ស្ដី​ពី​ស្ថា​ន​ភា​ព​​​ធា​តុ​អា​កា​ស​ ​ចា​ប់​ពី​​​ថ្ងៃទី​​​១​៧​ ​ដ​ល់​​​ថ្ងៃ​ទី​​​២​៣​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​​២​០​២​៣​​។​​

​ក្រសួង​បន្តថា មួយ​សប្ដាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ លក្ខណ​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៨ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៦-៣៨ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​អាច​ច្រើន​ដោយ​ផ្នែក​ខ្លះ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៧ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​អាច​បង្គរ​ដោយ​ផ្នែក​ខ្លះ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ បន្ត​ពីថ្ងៃ​ទី​២០-២៣ ខែឧសភា បរិមាណ​ភ្លៀង​អាច​កើន ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *