រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីប្រកាសពត៌មាន ដោយបានបញ្ជាក់ថា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយចំនួន១៨ និងសម្រេចបដិសេធលើបញ្ជីគណបក្សនយោបាយចំនួន ២ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។ គណបក្សនយោយដែល គ.ជ.ប បដិសេធនោះរួមមាន គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ។
សូមអានទាំងស្រុងសេចក្តីប្រកាសពត៌មានរបស់ គ.ជ.ប ដូចខាងក្រោម ៖