សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ រំលឹក​រៀ​​ប​​រា​ប់ ​​នូ​វ​​ដំ​​ណើ​​​រ​រឿង​ ​ទា​​ក់​​ទ​​​ង​​នឹ​​ង​កា​រស្លា​ប់ ​​កូ​​ន​​​ប្រុ​​ស​ច្ប​ង ​​ហ៊ុ​ន​កំ​សត់​

ថ្ងៃ​១០​ ​វិច្ឆិ​កា​ ​២០​២០ ​ខាង​មុ​ខនេះ​ជាខួ​ប​លើ​ក​ទី​៤៤​ឆ្នាំ​នៃ​កា​រស្លា​ប់​យ៉ា​ង​វេ​ទ​នា​រ​បស់​កូ​ន​ប្រុ​សច្ប​ង​រ​ប​ស់​ខ្ញុំ​(​១​០ ​វិ​ច្ឆិ​កា​ ​១​៩​៧​៦​-​១០​ ​វិ​ច្ឆិ​កា​ ​២០​២​០​)​។ ​លើ​ក​នេះខ្ញុំច​ង់​រៀ​ប​រា​ប់​នូវ​ដំ​ណើ​រ​រឿង​ទា​ក់​ទ​ង​នឹ​ង​កា​រស្លា​ប់​រ​ប​ស់​កូ​ន​ខ្ញុំ។​
​ខ្ញុំ ​និ​ង​ភ​រិ​យា​ ​បាន​រៀ​ប​កា​រ​នៅ​ថ្ងៃ៥​ ​ម​ក​រា​ ​១​៩៧​៦​ ​ពិ​ត​មែ​ន​តែក្រោ​យ​រៀ​ប​កា​រ​ប្តីប្រ​ព​ន្ធ​យើ​ង​មិន​បា​ន​រ​ស់​នៅជា​មួ​យ​គ្នា​ដោ​យសា​រ​ពួ​ក​អ​ង្គកា​រ​យ​ក​ភ​រិយា​ខ្ញុំ​ទៅ​ល​ត់​ដំឱ្យ​លើ​ក​ប្រ​ព័​ន្ធភ្លឺ​ស្រែ​ ​ប៉ុ​ន្តែខ្ញុំ​តែ​ង​តែ​ខិ​ត​ខំរ​ក​ពេ​ល​ទៅ​ជួ​បភ​រិ​យា​ខ្ញុំ​។ ​ក្នុ​ង​អំ​ឡុ​ង​ខែកុ​ម្ភៈ​ ​ឆ្នាំ​១​៩​៧​៦ ​ភ​រិ​យា​ខ្ញុំ​ចា​ប់មា​ន​ផ្ទៃ​ពោះ​ហើ​យធ្វើ​ឱ្យ​នា​ង​ចា​ញ់កូ​ន​យ៉ា​ង​ខ្លាំង​។​ ​ទោះ​មាន​ផ្ទៃ​ពោះ​ ​និ​ងចា​ញ់​កូន ក៏​ភ​រិ​យា​ខ្ញុំ​នៅ​តែ​ខិ​ត​ខំ​ធ្វើ​ការ​យ៉ា​ង​លំ​បា​ក​តា​ម​កា​រ​ចា​ត់​តាំ​ង​រប​ស់​អ​ង្គកា​រស៊ី​អត់ស៊ីឃ្លា​ន​ដូច​ប្រ​ជាជ​ន​ក​ម្ពុ​ជាទូ​ទាំ​ង​ប្រ​ទេ​សផ្សេ​ង​ទៀ​តដែ​រ​។​ ​ប្តី​ប្រ​ព​ន្ធយើ​ង​ពិ​តជា​កំ​ស​ត់ ​យើ​ង​មិន​ដែ​ល​បាន​រ​ស់​នៅ​ជាមួ​យ​គ្នា​លើស​ពី​មួយ​ស​ប្តាហ៍​ឡើ​យ​ ខ្ញុំ​តែ​ង​ស្រ​ក់ទឹ​ក​ភ្នែ​កអា​ណិ​តប្រ​ព​ន្ធ​ពេ​លនា​ង​ចា​ញ់​កូន​ ​និ​ងមា​ន​ជ​ម្ងឺ​ដោ​យ​សារ​ធ្វើ​កា​រ​ធ្ងន់​ហួ​ស​ក​ម្លាំង​។​ ​
ក្នុ​ង​ខែតុ​លា​ ​១៩​៧​៦​ ​ខ្ញុំ​បាន​សុំ​អ​ង្គ​កា​រ​យក​ភ​រិ​យា​ខ្ញុំទៅ​ទី​បញ្ជា​កា​រ​កង​វ​រ​សេ​នាធំ​ដែ​ល​បោះទី​តាំ​ង​នៅភូ​មិ​កោះ​ថ្ម​ ឃុំ​ទ​ន្លូ​ង ​ស្រុ​ក​មេម​ត់(​ពេ​លនោះ​គេ​ប​ង្កើ​តជា​ស្រុ​ក​ត្រ​មូង​)​មុ​នប​ញ្ជូ​ន​នា​ងទៅ​កា​ន់​ម​ន្ទីរ​ពេ​ទ្យ​។ ​យុ​ទ្ធ​មិ​ត្តក្នុ​ង​អ​ង្គភា​ព​ក៏​ដូ​ចជា​ប្រ​ជា​ជ​ននៅ​ភូ​មិ​កោះថ្ម​ ​និង​ភូ​មិ​ក្តុ​លបា​ន​ផ្ត​ល់ម​តិ​ម​ក​ខ្ញុំថា​ ​ទុ​កភ​រិ​យា​ខ្ញុំឱ្យ​ឆ្ល​ង​ទន្លេ​នៅ​ក្នុ​ង​អង្គ​ភា​ព​ដោយ​ឆ្ម​ប​បុរា​ណ​។​ ដោ​យ​សា​រកា​រ​ព្រួ​យ​បារ​ម្ភ​អំ​ពី​ការ​ឆ្ល​ង​ទ​ន្លេ​កូន​ដំ​បូ​ងហើ​យ​ដែ​លអា​ចឈា​ន​ដល់​កា​រវះ​កា​ត់ខ្ញុំ​ ​និង​ភ​រិ​យាបា​ន​ពិ​ភា​ក្សាគ្នា​ហើ​យ​សម្រេ​ច​ថា​ត្រូវ​ឆ្ល​ង​ទន្លេ​នៅ​ម​ន្ទី​រ​ពេទ្យ​សុ​វ​ត្តិ​ភា​ពជា​ង​។​ ចុ​ង​ខែ​តុលា​ ​១​៩​៧៦​ ​ខ្ញុំបា​ន​ប​ញ្ជូន​ភ​រិ​យាខ្ញុំ​ ​ម​កកា​ន់​ម​ន្ទី​រពេ​ទ្យ​តំ​បន់​ដែ​ល​មាន​ទី​តាំ​ង ​នៅ​ស្រុ​កមេ​ម​ត់​(ពេ​ល​នេះជា​វិ​ទ្យា​ល័យ​មេ​មត់​)​។​ នៅ​ម​ន្ទី​រ​ពេទ្យ​ ​មា​នគ្រូ​ពេ​ទ្យ​ស្ត្រី​ម្នាក់​ជា​ពេ​ទ្យ​ឆ្មប​ដែ​ល​ធ្លាប់​រៀ​ន​ពេ​ទ្យជា​មួ​យភ​រិ​យា​ខ្ញុំ ​ដែ​ល​ជាពេ​ទ្យ​ឆ្ម​បដូ​ច​គ្នា​។​ ឯ​ប្រ​ធាន​ម​ន្ទីរ​ពេ​ទ្យ​គឺ​ជាម​នុ​ស្សល្អ​និ​ង​រា​ប់អា​ន​ជាមួ​យ​ខ្ញុំ​ច្រើ​នឆ្នាំ​ម​ក​ហើយ​ ​ដែល​ធ្វើ​ឱ្យ​ខ្ញុំមា​ន​ការ​ជឿ​ទុក​ចិ​ត្តទៅ​លើ​ម​ន្ទី​រពេ​ទ្យ​នេះ។​ ​ជាអកុ​សល​តាំ​ង​ពីពេ​ល​យ​ក​ភរិ​យា​ចូល​ម​ន្ទី​រពេ​ទ្យ​នា​ចុង​ខែ​តុ​លា ​១​៩៧​៦ ​ខ្ញុំ​ពុំ​ដែល​បា​នទៅ​ជួ​ប​ភរិ​យា​ខ្ញុំទេ​ ​ដោយ​សា​រ​ជាប់​កិ​ច្ច​ការ​ផ​ង ​និ​ងប្រ​ធា​ន​យោធា​តំ​ប​ន់ដែ​ល​ម​កនៅ​អ​ង្គ​ភាព​ខ្ញុំ​ ខ្វះ​អា​ធ្យា​ស្រ័យ​ផ​ង​ដែល​មិ​នអា​ច​សុំ​ច្បាប់​ទៅ​មើល​ប្រ​ព​ន្ធ​បាន​។​
ដូ​ច​ទេវ​តា​បាន​រៀ​ប​ចំ​នៅល្ងា​ច​ថ្ងៃ​ទី៩​ ​ខែ​វិច្ឆិ​កា​ ​១៩​៧​៦​ ប្រ​ធា​នយោ​ធា​តំ​បន់​បា​ន​ប្រាប់​ខ្ញុំ​ថា ​ព្រឹ​កស្អែ​ក​(១​០​ វិ​ច្ឆិ​កា)​ ​សែន​ឯ​ង ​ត្រូ​វធ្វើ​ដំ​ណើ​រជា​មួ​យ​ខ្ញុំទៅ​ស្រុ​ក​ពា​មជី​លាំ​ង​(ស្រុ​ក​ពាម​ជី​លាំង​បា​នប​ង្កើ​ត​ឡើង​នៅ​ឆ្នាំ​១៩​៧​៣​ ដោ​យ​យ​កឃុំ​ខ្លះ​នៃស្រុ​ក​ត្បូ​ងឃ្មុំ​ ​និង​ឃុំ​ខ្លះនៃ​ស្រុ​ក​ក្រូច​ឆ្នា​)​។ ​ខ្ញុំត្រេ​កអ​រ​ខ្លាំ​ងណា​ស់​ហើ​យស​ង្ឃឹ​ម​ថា ​និ​ង​បា​នចូ​ល​មើល​ប្រ​ព​ន្ធនៅ​ម​ន្ទី​រពេ​ទ្យ​ព្រោះ​ផ្លូវ​ធ្វើ​ដំ​ណើរ​តា​មផ្លូ​វ​ជាតិ​លេ​ខ​៧ ​ដែល​ម​ន្ទី​រពេ​ទ្យ​នៅ​ជាប់​និ​ង​ផ្លូវ​ស្រា​ប់​។ ​ជាមួយ​នឹ​ងកា​រ​រី​ករា​យ​ខ្ញុំ​ក៏មា​ន​កា​រងឿ​ង​ឆ្ង​ល់លើ​ប្រធា​នយោ​ធា​តំប​ន់​រូប​នេះ​ដោ​យ​សារ​កា​រ​ធ្វើ​ដំ​ណើរ​ទៅ​ស្រុ​ក​ពា​មជី​លាំ​ង​គឺ​ទៅ​រក​នា​រី​១​០​០នា​ក់​ដើម្បី​រៀ​ប​កា​រឱ្យ​យុ​ទ្ធជ​ន​ពិ​ការ​ដែ​លជា​កិ​ច្ចកា​ររ​ប​ស់ស្ន​ង​ការ​ន​យោ​បាយ​ ​មិន​មែ​ន​រូប​ខ្ញុំ​ដែ​ល​ទទួ​ល​កា​រ​ងារ​សេ​នា​ធិ​ការ​នោះ​ឡើ​យ។​
​ខ្ញុំបា​ន​ចោ​ទ​ចេញ​ជា​សំ​នួ​រថា​តើ​គា​ត់​អាច​បោ​ក​ខ្ញុំយ​ក​ទៅ​ចា​ប់នៅ​ក្រៅ​អ​ង្គ​ភាព​ឬ​ទេ​?​ ព្រោះវា​ជា​របៀ​ប​ដែ​ល​ពួក​នេះ​ធ្លា​ប់​បា​នធ្វើ​ពី​មុ​ន​ម​កក្នុ​ង​កា​រ​ចាប់​ក​ម្មា​ភិ​បាល​យុ​ទ្ធ​ជន​វា​តែ​ង​ប្រាប់​ថា​ទៅ​រៀ​នឬ​ទៅ​បំ​ពេញ​កា​រ​ងារ​ឬ​បេ​សក​ម្ម​នៅ​ក្រៅ​អង្គ​ភា​ព​។ ​បញ្ហា​សំ​ខា​ន់ដែ​ល​ធ្វើ​អោ​យខ្ញុំ​ទ​ទួ​ល​បញ្ជា​យ៉ា​ង​ឆា​ប់នោះ​ ​គឺ​ខ្ញុំ​ច​ង់ឆ្លៀ​ត​ចូ​ល​មើល​ ​រ៉ា​នី ​ដែ​លកំ​ពុ​ង​សម្រា​ក​នៅម​ន្ទីរ​ពេ​ទ្យមេ​ម​ត់ ​ព្រោះយើ​ង​ត្រូ​វធ្វើ​ដំ​ណើ​រ​តាម​ផ្លូ​វ​ជា​តិលេ​ខ​៧​ កា​ត់​តា​មមុ​ខ​ម​ន្ទី​រពេ​ទ្យ​នេះ​។ ​ ​អា​ស្រ័យ​ដោ​យនិ​ស្ស័​យ​ប្តី ​និ​ង​ប្រ​ពន្ធ​ ​ឪ​ពុក​ ​និង​កូន នៅ​យ​ប់ថ្ងៃ​៩​ ឈា​ន​ដ​ល់ព្រឹ​ក​ថ្ងៃ​ទី​១​០​ ខែ​វិច្ឆិកា ឆ្នាំ​១​៩៧​៦​ ​ខ្ញុំដេ​ក​មិ​ន​លក់​សោះ​ ​សម្លេ​ង​ស​ត្វ​មៀម​ ​ខ្លែ​ងស្រា​ក​ និ​ង​ស​ត្វផ្សេ​ង​ៗ​ទៀ​ត​បាន​យំ​ឭ​ក​ងរំ​ព​ង​ចេ​ញ​ពីដើ​ម​ជ្រៃ​ដ៏ធំ​ ​ដែ​លនៅ​ឃ្លា​តពី​ផ្ទះខ្ញុំ​ប្រហែ​ល​៣០​ម៉ែត្រ​ ធ្វើ​អោ​យ​ខ្ញុំព្រឺ​ក្បា​ល។​ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍ថា​នឹ​ង​មា​នហេ​តុ​កា​រមិ​ន​ល្អ​ស​ម្រាប់​ខ្ញុំ​ហើ​យ ​ព្រោះ​តាំ​ងពី​ធំ​ដឹ​ងក្តី​ម​ក​ ខ្ញុំ​ហា​ក់មា​ន​អ្ន​កតា​ម​ថែ​រក្សា​ ​ដែល​អា​ច​អោយ​ខ្ញុំ​ដឹង​មុ​ន​នូ​វ​ហេតុ​កា​រ​ណ៍ ​ដែ​ល​នឹង​កើ​ត​នាពេ​ល​ខាង​មុ​ខ​ ទាំ​ង​ល្អ ​ទាំ​ង​អាក្រ​ក់​ ​តាម​រ​យៈ​នៃកា​រ​យ​ល់ស​ប្តិ​ឬតា​ម​រ​យៈស​ត្វ​យំ ​ឬ​ប្រផ្នូ​ល​ផ្សេ​ងៗ​ទៀ​ត​។ល​។ ​យ​ប់នោះ​ខ្ញុំ​នឹក​ ​រ៉ានី​ ​ខ្លាំ​ង​ណាស់​ ​ហើយ​គិ​តថា​ ​រ៉ានី​ ​អាច​ឆ្ល​ង​ទន្លេ​យ​ប់​នេះ។​ ​ខ្ញុំដេ​ក​មិ​ន​លក់​សោះ​ ហើ​យ​ក្រោ​យម៉ោ​ង​១២​យ​ប់​ ស​ត្វមិ​ន​គ្រា​ន់​តែនៅ​ដើ​ម​ជ្រៃប៉ុ​ណ្ណោះ​ទេ​ដែល​យំ​ តែ​នៅ​ដើម​ឈើ​ក្រៅ​បន្ទា​យ​ក៏​ស្រែក​យំ​គួ​រអោ​យ​តក់​ស្លុត​។​ ក្រោ​យ​ម៉ោង​១២​យ​ប់ ​ជា​ពេល​ដែ​ល ​រ៉ា​នី​ ចា​ប់​ផ្តើ​មឈឺ​ពោះ​ឆ្ល​ងទ​ន្លេ​។​ ម៉ោ​ង​ប្រ​ហែល​២​រំ​លង​អា​ធ្រា​តចូ​ល​ដល់​ថ្ងៃ​ទី​១​០ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​១៩​៧​៦ ​ខ្ញុំ​ចេ​ញម​ក​ក្រៅផ្ទះ​ ​ឃើញភ្លើ​ងហោះ​ចេ​ញពី​ដើ​ម​ជ្រៃទៅ​ក​ន្លែ​ងផ្សេ​ង​ ​និង​ពី​ក​ន្លែង​ផ្សេ​ង​មក​ដើ​ម​ជ្រៃវិ​ញ​។ ​ស​ម្លេង​ស​ត្វយំ​កា​ន់​តែក​ង​រំ​ពង​ខ្លាំ​ង​ឡើ​ង ​ហាក់​ចង់​ដា​ស់​តឿន​ខ្ញុំ​ថាខ្ញុំ​នឹ​ង​ជួប​គ្រោះ​។ ​ខ្ញុំ​ព្រឺ​ក្បា​លកា​ន់​តែ​ខ្លាំង​ ​និ​ង​នឹក​ទៅ​ដ​ល់ភ​រិ​យា​រប​ស់​ខ្ញុំ​កា​ន់តែ​ខ្លាំ​ង​។ ​ខ្ញុំ​អង្គុ​យ​យំម្នា​ក់​ឯង​អា​ណិ​តខ្លួ​ន​ អា​ណិ​តប្រ​ព​ន្ធដែ​ល​ខំ​មក​តា​ម​ប្តីក្នុ​ង​ពេ​លដែ​ល​ប្តីមិ​ន​អា​ចកា​រ​ពា​រ ​និ​ងថែ​ទាំ​ប្រព​ន្ធ​បា​នរ​ហូត​ខ្ញុំ​គិ​តថា​មិ​ន​គួរ​មា​នប្រ​ព​ន្ធ​ មា​ន​កូ​នក្នុ​ង​ពេ​លដែ​ល​ប្រ​ទេ​សជា​តិ​កំ​ពុង​ជួ​បនឹ​ង​គ្រោះ​ថ្នាក់​បែ​បនេះ​ទេ​។ ​ខ្ញុំ​មិន​ស​ម្រាក​ទេ​ ​និង​ប​ន់អោ​យ​ តែ​មេឃ​ឆា​ប់ភ្លឺ។​ ​ខ្ញុំបាន​ពិ​និត្យ​ស​ម្ភា​រៈរ​ប​ស់ខ្ញុំ​ឡើ​ងវិ​ញ​ ដែ​ល​កាំភ្លើ​ង​ខ្ញុំ​បាន​ប​ញ្ចូ​លគ្រា​ប់​កាំភ្លើ​ង​ខ្លីម៉ា​ក​ K​5​4​សម្រា​ប់​ក្រវ៉ា​ត់​នឹ​ងច​ង្កេះ ​និ​ងកាំ​ភ្លើ​ងខ្លី​មួ​យដើ​ម​ទៀត​ម៉ាក​ ​K5​9​ ដា​ក់​ក្នុ​ងកា​បូ​បស្ពា​យ​រប​ស់​ខ្ញុំ។​ ​កាំភ្លើ​ង​ទាំង​២​ដើ​មបើ​ក​សោ​រត្រៀ​ម​ប្រយុ​ទ្ធហើ​យ​ស្រេច​ ​ព្រោះបា​រ​ម្ភប្រ​ធា​នយោ​ធា​តំប​ន់​ បោ​កខ្ញុំ​យ​ក​ទៅ ​ចាប់​ឬស​ម្លា​ប់ក្រៅ​ ​ អ​ង្គ​ភាព​។​
ម៉ោង​ប្រមា​ណ​៥ ​មិ​នទា​ន់​ភ្លឺផ​ង​ ​ប្រធា​ន​យោធា​តំ​ប​ន់បា​ន​ជិះម៉ូ​តូ​មក​ដ​ល់ផ្ទះ​ខ្ញុំ​ ហើ​យ​សួរ​ខ្ញុំ​ថា ​តើរៀ​ប​ចំខ្លួ​ន​ហើយ​ឬនៅ​ ​យើង​ចេញ​ដំ​ណើរ​ទាន់​ពេលព្រឹក​។ ខ្ញុំបានឆ្លើយតប​ថា ​រួ​ច​ហើយ​ប​ង។​ ​ប្រធា​ន​យោធា​តំ​បន់​បា​ន​ប្រាប់​ខ្ញុំ​ថា ​សែ​នឯ​ង​ជាអ្ន​ក​ជិះ​ម៉ូតូ​ឌុ​បខ្ញុំ​។​ ពេ​លនោះ​ខ្ញុំ​គិត​ថា​ពិត​ជា​មិន​ស្រួ​លហើ​យ​ ហេ​តុអី​គា​ត់អោ​យ​ ខ្ញុំ​ជិះ​ម៉ូតូ​ឌុ​បគាត់ទៅ​វិ​ញ?​ ​ឆ្លៀត​ពេ​លមិ​ន​ទាន់​ចេ​ញពី​ផ្ទះ​ ខ្ញុំបា​នដើ​រ​ចូល​ទៅ​ក្នុង​ប​ន្ទប់​ដ​ក​យក​កាំ​ភ្លើង​ចេ​ញពី​ស្រោ​មម​ក​សៀត​នឹ​ងច​ង្កេះ​ឆ្វេង​វិ​ញងា​យ​ស្រួល​ប្រើដៃ​ស្តាំ​ដក​ចេ​ញហើ​យបា​ញ់តែ​ម្តង​។​ ពេ​លជិះ​ម៉ូ​តូចេ​ញ​មក​តា​ម​ផ្លូវ​ខ្ញុំ​គិត​ថា​ប្រ​សិន​ម្នាក់​នេះ​ដ​កកាំ​ភ្លើ​ងភ្ជ​ង់​ខ្ញុំពី​ក្រោ​យ ​ខ្ញុំ​ត្រូវ​ផ្តួ​លម៉ូ​តូ​ភ្លាម​ដើ​ម្បីឱ្យ​ដួ​លទាំ​ង​អស់​គ្នា​ ​និង​ដើ​ម្បីកុំ​អោ​យគា​ត់​បាញ់​ខ្ញុំ​ពី​ក្រោយ​បា​ន។​ ​ខ្ញុំត្រូ​វ​ជិះ​ម៉ូតូ​អោ​យ​លឿន​ ​ព្រោះ​គាត់​ពិ​ត​ជាមិ​ន​ហ៊ាន​បា​ញ់​ទេនៅ​ពេ​លម៉ូ​តូ​នៅមា​នល្បឿ​ន​លឿន​។​ នេះជា​ការ​ដែ​លខ្ញុំ​គិ​តដើ​ម្បី​ការ​ពា​រជី​វិ​តនា​ពេ​លនោះ​ ​តែរឿ​ង​បែប​នេះមិ​ន​បាន​កើ​តឡើ​ង​នាពេ​លនោះ​ទេ​ ​ដូច​នេះបា​ន​ជាខ្ញុំ​យ​កកា​រ​សន្ឋិ​ដ្ឋា​នមួ​យ​ថា​មូល​ហេ​តុដែ​ល​គាត់​អោ​យខ្ញុំ​ជិះ​ម៉ូតូ​ឌុ​បគា​ត់​អាច​បណ្តា​ល​ម​កពី​គា​ត់មិ​ន​ទុក​ចិ​ត្តខ្ញុំ​ ខ្លាច​ខ្ញុំ​បាញ់​គា​ត់ពី​ក្រោ​យដូ​ច​ ដែ​ល​ខ្ញុំ​គិត​ទៅ​លើ​រូប​គា​ត់នៅ​ពី​ក្រោ​យខ្ញុំ​ដែរ​។​ ផ្លូ​វ​ជា​តិលេ​ខ៧​ ​ពីឃុំ​ទ​ន្លូង​ ​មក​មន្ទី​រ​ពេ​ទ្យនៅ​អ​នុវិ​ទ្យា​ល័យ​មេ​មត់​ ទទួ​ល​រង​ការ​ខូ​ចខា​ត​យ៉ា​ង​ខ្លាំង​តាំ​ង​ពី ​ឆ្នាំ​១​៩៧​០-​១​៩​៧១​ ​ពេល​ដែ​លក​ង​ទ័ព​អាមេ​រិ​ក ​និ​ងវៀ​ត​ណាម​ខា​ងត្បូ​ង​ ប​ញ្ជូន​រ​ថ​ក្រោះម​ក​បើក​ប​រលើ​ផ្លូ​វនេះ​នៅ​ពេ​លដែ​ល​គេចូ​ល​ឈ្លា​នពា​ន​ក​ម្ពុជា​នា​ពេល​នោះ​។ ​ដូ​ចនេះ​ទោះ​ត្រូវ​ជិះ​លឿ​ន ​ក្នុ​ងច​ម្ងា​យផ្លូ​វ​ជាង​៣​០គី​ឡូ​ម៉ែត្រ​ ​យើង​ត្រូវ​ប្រើ​ពេ​លប្រ​មា​ណមួ​យ​ម៉ោង​។​ ចេ​ញ​ម​កម៉ោ​ង​ជាង​៥​ ម​ក​ដល់​ម​ន្ទីរ​ពេ​ទ្យម៉ោ​ង​ជាង​៦​ព្រឹ​ក។​ ​ពេល​ដ​ល់​មន្ទី​រ​ពេទ្យ​ ​ខ្ញុំបត់​ម៉ូ​តូចូ​ល​ម​ន្ទីរ​ពេ​ទ្យប្រ​ធា​ន​យោធា​តំ​បន់​សួ​រ​ខ្ញុំថា​ ​ចូល​ម​ន្ទីរ​ពេ​ទ្យ​ធ្វើអី​? ​ខ្ញុំ​ឆ្លើយ​ថា​ចូល​មើ​លប្រ​ពន្ធ​ខ្ញុំ​បន្តិ​ច ​ព្រោះ​គាត់​ស​ម្រាក​ពេ​ទ្យនៅ​ទី​នេះ។​ គា​ត់ថា​តែ​បន្តិ​ច​ទេណា​ប្រ​ញាប់​ធ្វើដំ​ណើ​រទា​ន់​ព្រឹក​។​ ក្រោ​យ​ម៉ោង​៦​ព្រឹ​ក ​ភា​ពត​ក់ស្លុ​តបា​នកើ​ត​ឡើង​ស​ម្រាប់​រូ​ប​ខ្ញុំ ​គឺនៅ​ពេល​ដែ​លខ្ញុំ​បា​នចូ​ល​ដល់​ម​ន្ទី​រពេ​ទ្យ​ មា​ន​ស្ត្រីដែ​ល​សម្រា​ក​ព្យាបា​ល​ជាមួ​យភ​រិ​យាខ្ញុំ​ ​បាន​ស្រែ​កប្រា​ប់​ខ្ញុំថា​ ​ប្អូន​ប្រ​ពន្ធ​ ​ប្អូនឆ្ល​ង​ទ​ន្លេ​ ឯកូ​ន​ស្លាប់​ហើ​យ​។ ​ឯ​ប​ង​ៗផ្សេ​ង​ទៀត​ស្រែ​ក​ថា ​រ៉ា​នី ​ឆ្ល​ងទ​ន្លេ​ ​ឯកូ​ន​ស្លា​ប់ហើ​យ​។ ​មា​នប​ង​ស្រីម្នា​ក់​បា​ននិ​យា​យ​ថារ​វ​ល់ទៅ​ណា​មិ​នម​ក​មើល​ប្រ​ព​ន្ធ ​ទុ​កអោ​យ​ប្រព​ន្ធ​ឆ្លង​ទន្លេ​តែ​ឯង​។​ល​។
​ខ្ញុំពុំ​ឆ្លើ​យត​ប​ជា​មួយ​ពួ​កគា​ត់​ទេ ​តែ​ប្រឹ​ងរ​ត់​សំដៅ​ទៅ​បន្ទ​ប់​ស​ម្រាល​កូ​នដែ​ល​បិ​ទទ្វា​រ​ជិត​ ​ខ្ញុំរុ​ញ​ទ្វា​របើ​ក ​ឡើ​ង​មិន​ឃើ​ញ ​រ៉ា​នី ​ទេ​ព្រោះពេ​ទ្យ​បាន​ប​ញ្ជូន​ ​រ៉ានី​ ​នៅ​បន្ទ​ប់​សម្រា​ក​មួ​យផ្សេ​ង​ទៀ​ត។​ ​និ​ស្ស័យ​ឪ​ពុ​ក ​និ​ងកូ​ន​ ​ខ្ញុំ ​បែ​រ​ជាស​ម្លឹ​ងទៅ​ឃើ​ញ​ទារ​ក​មួ​យដែ​ល​កំពុ​ង​ហូរ​ឈា​មចេ​ញ​តាម​មា​ត់​ មា​ន​ស្លា​កស្នា​ម​ និ​ង​ឆ្អឹង​ខ្ន​ង​ប៉ះនឹ​ង​ជ្រុង​គ្រែ​បាក់​ឆ្អឹ​ង​ខ្ន​ង ​និ​ងមា​ន​ប្រ​ឡាក់​ដី​។​ នោះ​គឺ​កូ​ននេះ​កើ​ត​មក​ត្រូ​វពេ​ទ្យ​ធ្វើអោ​យ​រ​បូត​ពីដៃ​ធ្លា​ក់​ទៅលើ​ជ្រុ​ងគ្រែ​ ​ហើយ​ធ្លា​ក់ទៅ​ដី​ ទើ​ប​រើស​ពី​ដី ​ម​កដា​ក់​ចោ​លលើ​គ្រែ​វិញ​។​ ​ដោយ​ឃើ​ញ ​កូ​ន​នៅហូ​រ​ឈា​មតា​ម​មាត់​នៅ​ឡើយ​ ​ខ្ញុំប្រឹ​ង​ស្រែក​អោ​យគេ​ជួ​យស​ង្រ្គោះ​ជី​វិត​កូ​នខ្ញុំ​។​ អ្ន​ក​ជម្ងឺ​ជា​ ស្ត្រី​៥នា​ក់​បាន​ចូ​លម​ក​ជួ​យមើ​ល​ដោយ​ក្តី​អា​ណិត​ ​បន្តិ​ច​ក្រោយ​ម​ក​ប្រធា​នម​ន្ទី​រ​ពេទ្យ​ក៏បា​ន​ចូល​ម​កដ​ល់​។ ​គា​ត់ក៏​ជា​មនុ​ស្សល្អ​ម្នា​ក់បា​នសំ​ដែ​ង ​នូវ​ការ​សោ​ក​ស្តាយ​ ​និង​សុំ​កា​រអា​ធ្យា​ស្រ័​យជំ​នួ​សគ្រូ​ពេ​ទ្យ ​ដែ​លធ្វើ​កា​រ​ធ្វេស​ប្រ​ហែស​ ធ្វើ​អោ​យមា​ន​រឿង​សោ​កនា​ដ​កម្ម​នេះ​កើត​ឡើ​ង។​ ​ខ្ញុំបា​នស្នើ​សុំ​ប្រធា​ន​មន្ទី​រ​ពេ​ទ្យអោ​យ​ជួយ​រ​កច​ប​កា​ប់ដើ​ម្បី​ខ្ញុំយ​ក​សាក​ស​ពកូ​ន​ខ្ញុំទៅ​ក​ប់ប៉ុ​ន្តែ​ស្រាប់​តែ​ប្រធា​ន​យោធា​តំ​បន់​ស្រែ​ក​ពីមា​ត់​ទ្វារ​ម​កថា​ មិ​ន​បាច់​យ​ក​ខ្មោច​កូ​ន​នេះទៅ​ក​ប់ខ្លួ​ន​ឯង​ទេ​ មា​ន​ពេ​ទ្យយ​កទៅ​ក​ប់ហើ​យ​។​ ពេ​ល​ឃើញ​ប្រ​ធាន​យោ​ធាតំ​ប​ន់ម​ក​ដល់​ ​ខ្ញុំ​ក៏បា​នស្នើ​សុំ​ទៅគា​ត់​ ដោ​យ​ពាក្យ​រាប​សា​រទាំ​ង​ទឹ​កភ្នែ​ក​ថា ​ខ្ញុំ​សុំអ​នុ​ញ្ញា​តពី​ប​ងដើ​ម្បីយ​ក​សព​កូ​នទៅ​ក​ប់ ​និ​ង​នៅមើ​ល​ថែប្រ​ព​ន្ទខ្ញុំ​ ​ដែល​ទើ​បឆ្ល​ង​ទ​ន្លេ។​ អា​ឃោរ​ឃៅ​មួ​យនេះ​ចា​ប់ផ្តើ​ម​បញ្ចេ​ញ​នូវ​សា​រជា​តិ​រប​ស់​វា​មក​ហើយ​ ​វា​មិន​គ្រា​ន់តែ​មិ​នចូ​ល​រួ​មសោ​ក​ស្តា​យនូ​វ​ការ​បា​ត់ប​ង់​ដ៏ធំ​ធេ​ងរ​បស់​ខ្ញុំ​ តែវា​បែ​រជា​យ​កពេ​ល​នេះ​មក​បំ​បាក់​ស្មា​រតី​ខ្ញុំ​ទៀត​ផ​ង​។ ​ច​ម្លើយ​រ​បស់​វា​ម​កកា​ន់ខ្ញុំ​ដំបូ​ងវានិយា​យ​ថា ច​រិ​តពួ​កអ​នុ​ធន​មិ​ន​កែប្រែ​សោះ ​ក​ម្មសិ​ទ្ធិ ​ម​នោស​ញ្ចេ​ត​នាក្រា​ស់​ ​មិត្ត​ឯ​ង​មិ​នមែ​ន​គ្រូ​ពេ​ទ្យទេ​ ​បើ​មិ​ត្ត​ឯង​នៅក៏​អា​កូ​ននេះ​មិ​ន​រស់​ឡើ​ង​វិ​ញដែ​រ​។ ​មា​នពេ​ទ្យយ​កខ្មោ​ច​កូន​នេះ​ ទៅ​កប់​ហើ​យ​មិន​បា​ច់​ក​ប់​ខ្លួន​ឯ​ង​ទេ​។ ​កា​រ​ងារ​អ​ង្គ​កា​រសំ​ខា​ន់​ជាង​កា​រ​ងារ​បុ​គ្គ​ល។​ ​ឮ​សំ​ដីបែ​ប​នេះ​កំហឹ​ង​ខ្ញុំក្តៅ​រោ​ល​រាល​ពេ​ញ​ខ្លួន​ តែ​ការ​អ​ត់​ធ្មត់​គឺ​ជា​រឿង​ចាំ​បា​ច់ ​ព្រោះ​កា​រដឹក​នាំកា​រ​ត​ស៊ូ​រំដោះ​ប្រ​ទេ​សពី​ពួ​ក​អង្គ​កា​រទើ​ប​អ​ស់ម​នុ​ស្ស​បែ​បតិ​រ​ច្ឆាន​នេះ​។​ មុ​ន​វាដើ​រ​ចេញ​ទៅ​ ​វាប្រា​ប់​ខ្ញុំ​ថា ​ខ្ញុំ​ទៅចាំ​នៅ​ខាង​ក្រៅ​១៥​នា​ទី​ ​ត្រូវ​ចេ​ញ​ដំណើ​រ​។​ ប្រ​ធាន​ម​ន្ទីរ​ពេ​ទ្យដែ​ល​នៅ​ទីនោះ​ដែ​រ​ សំ​ដែ​ងកា​រ​ហួ​ស​ចិត្ត​ផ​ង ​និ​ងភ័​យ​ខ្លា​ចផ​ង​ ហើយ​ចូ​លរួ​ម​អា​ណិត​អា​សូ​រ​ដល់​ខ្ញុំ​។​ ជា​មួ​យទឹ​ក​ភ្នែ​កដែ​ល​ស្រ​ក់ម​ក​មិ​នឈ​ប់​ ​ខ្ញុំបា​ន​ទា​ញយ​ក​ក្រម៉ា​ ​ពី​ករ​ខ្ញុំ​ដែ​លសើ​ម​ដោ​យ​ទឹក​ភ្នែ​ក​រប​ស់​ខ្ញុំ​ម​ករុំ​ស​ពកូ​ន​រ​បស់​ខ្ញុំ​ហើ​យស្នើ​សុំ​ប្រ​ធាន​ម​ន្ទី​រ​ពេទ្យ​អោ​យ​ជួយ​រ​ក​ក្រដា​ស់​ស​រសេ​រ​អ​ក្ស​រថា​ ​(​កំស​ត់​)​ ដា​ក់​ក្នុ​ងកូ​ន​ដប​ ​ដើ​ម្បី​យក​ទៅ​ក​ប់ជា​មួ​យ​កូ​នខ្ញុំ​។​ ​បំ​ណង​រ​ប​ស់ខ្ញុំ​គឺ​ដា​ក់ឈ្មោះ​កូ​ន​នេះ​មា​នឈ្មោះ​ថា​ ​“កំ​ស​ត់”​និ​ងងា​យ​ចំ​ណាំ​ ដោ​យ​យើ​ងមា​ន​អ​ក្សរ​នៅ​ក្នុ​ង​ដ​បបិ​ទ​ជិ​ត។​ ​ខ្ញុំ​មិន​ច្បា​ស់ថា​ប្រធា​នម​ន្ទី​រពេ​ទ្យ ​ធ្វើ​តាម​សំ​ណូ​ម​ពរ​ខ្ញុំ​ ​ឬអ​ត់​នោះ​ទេ​ ​ព្រោះតែ​ប៉ុ​ន្មា​ន​ខែ​ក្រោ​យ​មក​ ​គា​ត់ក៏​ត្រូ​វ​ពួ​កអ​ង្គ​កា​រ​ចា​ប់​យ​ក​ទៅ​សម្លា​ប់​ដែ​រ​។​ ​ដូច​នេះ​ហើ​យ​ ​ទើ​ប​ខ្ញុំមិ​ន​ដឹ​ង​ថា​ស​ពកូ​ន​រ​ប​ស់ខ្ញុំ​ក​ប់​នៅ​ទី​ណា​ ​ពិត​ប្រា​ក​ដ​។​ ​បន្ទា​ប់​ពី​រុំ​ស​ព​កូន​ និ​ង​ផ្តាំផ្ញើ​ជា​មួ​យ​ប្រធា​ន​ម​ន្ទី​រ​ពេ​ទ្យ​រួ​ច​ហើ​យ​ ​ខ្ញុំ​ប្រ​ញា​ប់​ទៅ​រ​ក​ ​រ៉ា​នី​ ដែលកំ​ពុ​ងអាំ​ង​ភ្លើ​ង​នៅ​បន្ទ​ប់​មួ​យ​ទៀ​ត។​ ​តា​ម​ពិត​ ​រ៉ា​នី​ ​មិ​ន​បា​ន​ឃើ​ញមុ​ខ​កូ​ន​យ៉ា​ង​ណា​នោះ​ទេ​ ​។​ ​យើ​ង​ជា​ប្តី​​ប្រ​ពន្ធ​​ក្មេ​ង​ៗ​ ​មើ​លមុ​​ខគ្នា​យំ​ដោ​យ​កា​​រស្តា​​យ​ស្រណោះ​ ​។​ ​ខ្ញុំ​មិនមា​ន​ក្រ​ម៉ាជូ​ត​ទឹ​ក​ភ្នែ​កទៀ​ត​ទេ​ ​ដោ​យ​សា​រ​ក្រម៉ា​បា​ន​យ​ក​ទៅ​រុំស​ព​កូ​ន​ទៅហើ​យ​មា​ន​ដៃ​អាវ​ទាំ​ង​ស​ង​ខា​ង​ស​ម្រា​ប់​ជូត​ទឹ​ក​ភ្នែ​ក​ដ៏​ឈឺ​ចា​ប់​នេះ​។​ ​រ៉ា​នី​ ​ផ្ត​ល់ក្រ​ម៉ា​អោ​យ​ខ្ញុំ​ទាំ​ង​ខ្លួ​ន​នា​ង​នៅ​រ​ងា​រ​ញ័​​រញា​ក់​ ​ប​ន្ទា​ប់​ពី​ឆ្ល​ង​ទ​ន្លេ​ទើ​​ប​បាន​ប្រ​ហែ​ល​​ ​ជា​ង​មួយ​ម៉ោ​ង​។​ ​សាក​ស​ពកូ​ន​មិ​ន​បា​នយ​​ក​ទៅ​កប់ ​​ភរិ​យាទើ​ប​ឆ្ល​ង​ទ​ន្លេ​ ​មិ​ន​បា​ន​នៅ​មើ​ល​ថែ​ទាំ​ តើ​ទំ​ហំ​នៃ​កា​រ​ឈឺ​ចា​ប់​ប៉ុ​ណ្ណា​?​ ​តែ​ខ្ញុំ​បា​ន​យ​ក​ឈ្នះ​លើ​ចិត្ត​ខ្លួ​ង​ឯ​ង​ ​ដើ​ម្បី​ធ្វើ​កា​រ​ងា​រធំ​ជា​ង​ ​គឺ​រំ​ដោះ​ប្រ​ជា​ជ​ន​ ក​ម្ពុ​ជា​ចេ​ញពី​រ​ប​ប​ប្រ​ល័​យ​ពូ​ជ​សា​ស​ន៍​ ប៉ុ​ល​ ព​ត​។​
ខ្ញុំប​ន្ត​ដំ​ណើ​រ​ជា​មួ​យប្រ​ធា​ន​យោ​ធា​តំ​ប​ន់​ទៅ​ឃុំ​ពា​ម​ជី​លាំ​ង​​ ស្រុ​​កពា​ម​ជី​លាំ​ង​ ​នា​ពេ​ល​នោះ​ ​និ​ង​ជា​ស្រុ​ក​ត្បូ​ង​ឃ្មុំ​ ​នា​ពេ​ល​នេះ​។​ ​​នេះជា​កា​រ​ធ្វើ​ដំ​​ណើ​រ​ដោ​យ​ប​ង្ខំ​ចិ​ត្ត ​​ក្នុ​ង​ពេ​លដែ​ល​វិ​ញ្ញា​ណ​ទាំ​ង​អ​ស់​នៅ​ជា​មួ​យ​ភ​រិ​យា​ដ៏កំ​ស​ត់​ ​និ​ង​កា​រ​សោ​ក​ស្តា​យ​ចំ​ពោះ​កូ​នដែល​បា​ត់ប​ង់​ជី​វិ​ត​ទៅ​។​ ​យើ​ងបា​​នធ្វើ​​ដំ​ណើរ​ ​និ​​ងធ្វើ​កា​រ​នៅ​​ទី​នោះមួ​យ​យ​ប់ ​និ​ង​មួ​យ​ព្រឹក​ ​ពេ​ល​រ​សៀ​ល ​ថ្ងៃ​ទី​១១​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​១​៩​៧​៦​ ពួក​យើ​ង​បា​ន​ធ្វើ​ដំ​ណើ​រ​ត្រ​ឡ​ប់​ម​ក​អ​ង្គ​ភា​ព​វិ​ញ​។​ ​ក្នុង​ពេ​ល​ធ្វើ​ដំ​ណើ​រ​ ​ខ្ញុំ​បា​នឆ្លៀ​ត​ស្នើសុំ​ប្រ​ធា​ន​យោ​ធាតំ​ប​ន់​សា​រ​ជា​ថ្មីម្ត​ង​ទៀ​ត​ ​ដើម្បី​បា​ននៅ​មើ​ល​ថែ​ទាំ​ភ​រិ​យា​ខ្ញុំ​។​ ​ប៉ុ​ន្តែ​សំ​ណើ​ដ​ដែ​ល​ច​ម្លើ​យ​ក៏​ដ​ដែ​ល​ដែ​រ​ ​ប​ន្ថែ​ម​ដោ​យ​កា​រ​អប់​រំ​ម​ក​លើ​ខ្ញុំ​ថាខ្វះ​ច​រិ​ត​ដាច់ខា​ត​ក្រោ​យ​ពេល​មា​ន​ប្រ​ព​ន្ធ​។​ ខ្ញុំ​ខឹ​ងខ្លាំ​ងណា​ស់​ស្ទើ​រ​តែ​អ​ត់​ទ្រាំ​មិ​ន​បា​ន​ ​បំ​រុ​ង​ទា​ញ​កាំ​ភ្លើ​ង​បា​ញ់​អា​ច​ង្រៃ​នេះ​នៅ​ម្តុំ​បុស្ត​តា​កុ​ក​ ​ច​ន្លោះ​ភូ​មិ​ស្អំ​ ​និ​ង​ភូ​មិ​ដារ​ ​ដែ​ល​ពេល​នោះ​មា​ន​សុ​ទ្ធ​តែ​ព្រៃ​​គ្មាន​ម​នុ​ស្ស​ ​ស្រែ​ ចំ​កា​រ​ ផ្ទះ​ស​ម្បែ​ង ​ដូ​ច​ពេ​ល​នេះ​ទេ​។​ ​ប៉ុ​ន្តែ​ខ្ញុំ​នៅ​តែ​អ​ត់​ធ្ម​ត់​បា​ន​ ​ដើ​ម្បី​ដឹក​នាំ​កា​រ​ត​​ស៊ូ ​មួ​យ​ដែ​ល​​ខ្លួន​បា​ន​ម្ចា​ស់​កា​រ​រៀ​ប​ចំ​ក​ម្លាំ​ង​ជា​ប​ណ្តា​ញ​ស​ម្ងា​ត់​មួ​យ​ចំនួ​ន​រួ​ច​ម​ក​ហើ​យ​ និង​ដែ​ល​មា​ន​មួ​យចំ​នួ​ន​ត្រូ​វ​គេ​ចា​ប់​ខ្លួ​ន​រួ​ចទៅ​ហើ​យ​ដូ​ច​នេះ​ចល​នា​ត​ស៊ូ​ត្រូ​វ​តែមា​ន​ជា​បន្ត ​មិ​ន​អា​​ចបា​ត់​ប​ង់​ដោ​យ​សា​រ​កំ​ហឹ​ងរប​ស់ខ្ញុំបា​នឡើ​យ។ ​ម៉ោ​ងប្រ​ហែ​ល​៤​ល្ងា​ច​ ​ម៉ូ​តូម​ក​ដ​ល់​មុ​ខ​ម​ន្ទី​រ​ពេ​ទ្យ​ ​ខ្ញុំ​ឈ​ប់​ម៉ូ​តូ​ដោ​យមិ​ន​និ​យា​យ​អ្វី​ទាំ​ង​អ​ស់​ ព្រោះ​ខ្ញុំ​​ជា​អ្ន​ក​ជិះស្រា​ប់​។ ​ខ្ញុំ​ដើ​រ​ចូ​ល​ទៅ​ប​ន្ទ​ប់​​ដែ​ល​ ​រ៉ា​នី ​​ស​ម្រា​ក​ពិ​និ​ត្យ​ឃើ​ញ​ ​រ៉ានី​ ​ហើ​ម​មុ​ខ​ ​ហើ​ម​ខ្លួ​ន​ ​ប​ន្ទា​ប់​ពី​ឆ្ល​ង​ទ​ន្លេ​បា​ន​ប្រ​ហែល​៣​៥​ម៉ោ​ង​។​ ​ដោយ​សា​រ​ ​រ៉ា​នី​ ​ជា​គ្រូ​ពេ​ទ្យឆ្ម​ប​ស្រា​ប់​ ​នា​ង​បាន​ប្រា​ប់​ខ្ញុំ​ថា​ អា​ច​ម​ក​ពីពេ​ទ្យ​កា​យ​ទម្លា​ក់សុ​ក​មិន​អ​ស់​។ ​ពួ​ក​យើង​បា​ន​ ​ត្រឹ​ម​ទឹ​ក​ភ្នែ​ក​ តែ​ ​រ៉ា​​នី ​ហា​​ក់​រឹង​ប៉ឹ​​ង​ជាង​ខ្ញុំ​ ​និ​ង​យ​ល់​ពី​កា​រ​ងា​រ​ដែ​ល​ខ្ញុំ​ត្រូ​​វ​ធ្វើ​ ​ទោះខ្ញុំ​មិ​ន​ដែ​​ល​ប្រា​ប់នា​​ង​ក៏ដោ​​យ​។​ ខ្ញុំ​ចា​ក​​ចេ​ញ​ទាំ​ង​ទឹ​ក​ភ្នែ​ក​ដោ​យ​ការ​អា​​ណិ​តភ​​រិ​យា​ និ​ង​​ពុំ​បា​ន​ទៅ​សួ​រ​ប្រ​ធា​ន​ម​ន្ទី​រ​ពេ​ទ្យ​អំ​ពីទី​​ក​ន្លែង​​ដែ​លក​​ប់​សាក​សពកូ​ន​ខ្ញុំដែ​រ។​ ​មកដល់​អង្គភាព​ ​ខ្ញុំបា​នយ​ក​រឿ​ង​នេះ​ទៅ​ជ​ម្រា​ប​ប្រ​ធា​ន​​នយោ​បា​យ​អ​ង្គ​ភាព​ ​ដែល​គា​ត់​ជា​ម​នុស្ស​ចិ​ត្ត​បុ​ណ្យ​ម្នា​ក់​ និ​ង​មា​នអា​យុ​ប្រ​ហែ​ល​ឪ​ពុ​ក​ខ្ញុំ។​​ គា​ត់​បាន​អ​នុ​ញ្ញា​ត​អោ​យ​​យក​​ រ៉ា​នី​ ​ទៅព្យា​បា​លនៅ​អ​ង្គ​ភាព​។​ ​គា​ត់​បា​ន​សំដែ​ង​នូ​វ​កា​រ​ហួ​ស​ចិត្ត​ចំ​ពោះ​ទ​ង្វើ​ប្រ​ធា​ន​​យោធា​តំ​ប​ន់​ម​ក​លើ​ខ្ញុំ​ ​ហើយ​ប្រា​ប់​ខ្ញុំ​ថាម្នា​ក់​នេះ​ជា​អ​តី​ត​ចោ​រ​លួ​ច​គោ​អ្ន​ក​ស្រុ​ក​ទៅ​ល​ក់​អោ​យ​វៀ​ត​កុង​ ​នៅ​តា​ម​ព្រំដែ​ន​ក​ម្ពុ​ជា​ ​វៀ​ត​ណា​ម។​ ​ដ​ល់​ប៉ូលី​ស​តា​ម​​រ​ក​ចា​ប់​ក៏រ​ត់​ចូ​លព្រៃ​ត​ស៊ូ​ជា​មួ​យខ្មែ​រ​ក្រ​ហ​មក្នុ​ង​អំ​ឡុ​ងឆ្នាំ​១​៩​៦​៨​ ​ទើប​គេ​ក្លា​យ​ជា​អ្នក​មា​ន​អំ​ណា​ច​ដ៏អ​ស្ចា​រ្យ​ក្នុ​ងរ​ប​ប​ខ្មែរ​ក្រ​ហ​ម​។ ​ប្រហែ​ល​ដោ​យ​សារ​ប្រ​ធា​ន​ន​យោ​បា​យ​អ​ង្គ​ភាព​បា​ន​ប្រា​ប់​ទៅ​គា​ត់​ថា​ខ្ញុំអ​ន់​ចិ​ត្ត​ ​និ​ងដោ​យ​សា​រ​យុ​ទ្ធ​ជ​ន​ក្នុ​ង​អ​ង្គភាព​នេះ​ស្ថិ​ត​ក្រោម​ប​ញ្ជា​ខ្ញុំ​ ​ទើប​ធ្វើ​អោ​យ​ប្រធា​​នយោ​ធា​តំ​ប​ន់​រូ​ប​នេះ​ចា​ក​ចេ​ញ​ពី​អ​ង្គ​ភា​ពតាំ​ង​ពី​ព្រ​ល​ប់ថ្ងៃ​ទី​១​១ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ១​៩​៧​៦​ ​ទៅរ​ស់​នៅទី​ប​ញ្ជា​កា​រ​យោ​ធា​តំ​ប​ន់​នៅ​ចំ​កា​រ​ដូង​​ ស្រុ​ក​មេ​​ម​ត់​ ដែ​ល​ទើ​ប​កសា​ង​រួ​ច​។ ​មុ​ន​ពេ​ល​ភ្លឺ​ ​ព្រឹ​ក​ថ្ងៃទី​១​២​ ​ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​​១​៩​៧​៦​ ខ្ញុំ​ប្រ​ញា​ប់​​ចេញ​ទៅ​​ម​ន្ទីរ​ពេ​ទ្យ​ ​ដើ​ម្បី​ដឹ​​ក​យក​​ ​រ៉ានី​ ​ម​ក​​អង្គ​​ភា​ពរ​​បស់​ខ្ញុំ​​ ដែ​ល​បោះ​ទី​តាំ​ង​នៅ​ភូ​មិ​កោះ​ថ្ម​ ​​ឃុំ​ទន្លូ​​ង។​ ​ពេ​ល​​មក​​ដ​ល់​ក្រ​ឡេ​ក​ឃើ​ញ​យុ​ទ្ធ​មិ​ត្ត​ខ្ញុំ ​បាន​ជួ​យ​រៀ​ប​ចំ​ប​ន្ទ​ប់​​ជ​ញ្ជាំ​ង​ភ្ជ​ល់​អោ​យ​ខ្ញុំ​។​ ​ពួ​ក​គេ​បា​ន​ដឹ​ង​ពី​រឿង​​កូ​ន​ខ្ញុំស្លា​ប់​ និ​ង​ភ​រិ​យាខ្ញុំ​ឈឺ​ ​ពួ​ក​គេ​បា​ន​ចូ​លរួ​ម​សោ​ក​ស្តា​យ​ ​និង​​ការ​​លំបា​​កជា​មួ​យ​ប្តី​​ប្រព​​ន្ធរ​​បស់​ពួ​ក​យើ​​ង​។ ​ជា​សំ​ណា​ង​ ​ល្អ​ដែ​ល​ខ្ញុំ​បា​ន​យ​ក​ ​រ៉ា​នី​ ​ម​ក​អោយ​ឆ្ម​ប​​បុរា​ណ​កា​យ​ទ​ម្លា​ក់​សុ​ក​ទា​ន់​ពេ​ល​ ​បើ​ពុំ​នោះ​ទេ​នឹង​​ទៅជា​​ក្រ​ឡា​ភ្លើ​ង​ ​និ​ង​ឈា​ន​ទៅ​គ្រោះថ្នា​ក់​ដ​ល់​ជិ​វិ​ត​ជា​មិ​ន​ខា​ន​ឡើ​យ​ ​។​ ​ខ្ញុំ​បាន​បំ​ពេ​ញ​ភារ​កិ​ច្ច​ជា​ស្វា​មី​ពិត​ប្រា​ក​ដ​ស​ម្រា​ប់ភ​រិ​យាមួ​យរូ​ប​ ដែល​បា​នលះ​ប​ង់គ្រ​ប់យ៉ា​ង​ដើម្បី​រូ​ប​ខ្ញុំដែ​ល​ជា​ជ​ន​ពិ​កា​រ​ម្នា​ក់​។​ ​ខ្ញុំ​រក​​បាន​អុ​ស​​ល្អៗដើ​ម្បី​ដុ​ត​​កំ​ដៅ​ដែ​ល​ជំ​នា​ន់ដើ​ម​ហៅ​ថា​(​អាំ​ង​ភ្លើ​ង​)​ ​ក្រោ​យ​ឆ្ល​​ង​ទ​ន្លេ​រួ​ច​។ ឆ្នាំ​១​៩​៧​៦​ ​ត្រូ​វ​នឹ​ង​ឆ្នាំ​ដែ​ល​មា​ន​ធា​តុ​អា​កា​សត្រ​ជា​ក់​ណា​ស់​។ ​រ៉ា​នី​ ​មិ​នចេះ​ផឹ​ក​ស្រា​ ​ដែល​ខ្ញុំ​បា​ន​ផ្សំទុ​ក​ជា​មួយ​ស​ត្វ​អា​ញី​ និ​ង​ទឹ​ក​ឃ្មុំ​។ ​ដូ​ច​នេះខ្ញុំ​ត្រូ​វ​រ​ក​វិ​ធី​ផ្សំ​ថ្នាំតា​ម​ចា​ស់​ៗ​និយា​យ​ប្រា​ប់​។ ​ខ្ញុំក្លា​យ​ជាអ្ន​ក​ចេះ​ផ្សំ​ថ្នាំដើ​ម្បី​សុខ​ភា​ព​ភ​រិយា​។​ ​ស​ក់ក្បា​ល​រ​ប​ស់ខ្ញុំ​សំ​បូ​រ​ដោ​យផេះ​ ​ព្រោះ​ត្រូ​វផ្លុំ​ភ្លើ​ង​​ដាំថ្នាំ​ដាំ​បាយ​បំ​រើ​ភ​រិ​យា​។​ រៀ​ង​រា​ល់​ព្រឹ​ក​ ក្នុ​ង​ច​ន្លោះ​ម៉ោ​ង​៤​ ​ដ​ល់ម៉ោ​ង​ជា​ង​៥ ​ខ្ញុំ​ត្រូ​វ​ក្រោ​ក​ពី​ព្រលឹ​ម​ ​ដើ​ម្បីលា​ប​ព​ន្លៃ​ ត្រាំ​ស្រា​ ​និ​ងដុ​ត​ភ្លើ​ង​ឱ្យ​ប្រព​ន្ធ​។​ ខ្ញុំ​បំ​រើ​ រ៉ា​នី​ ​ដូ​ច​បំរើ​ម្តា​យ​ចា​ស់ប្រ​ហែ​ល​ជា​ងក​ន្លះ​ខែ ​ទើប​រឹ​ងដៃ​រឹ​ង​ជើង​ ​តែ​ខ្ញុំ​នៅ​តែចា​ត់​ទុក​ថា​ ​ភ​រិយា​ខ្ញុំ​នៅ​សសៃ​ខ្ចី​នៅ​ឡើ​យ។​ ​ដូ​ច​នេះ​បាន​ជា​ខ្ញុំ​មិ​ន​ប​ណ្តោ​យ​អោយ​នា​ង​ធ្វើ​អ្វី​ ​ហើ​យ​ខ្ញុំ​ក៏មិ​ន​ទៅ​ណា​ឆ្ងា​យ​ចោល​នា​ង​ដែ​រ​។​ ​ទោះបី​ជួ​ប​កា​រលំ​បា​ក​ តែ​នេះ​ជា​លើក​ដំ​បូ​ងហើ​យ​ ដែល​ខ្ញុំ​បា​ន​រស់​នៅ​ជា​មួយ​គ្នា​លើ​សមួ​យ​ស​ប្តាហ៍​ប​ន្ទា​ប់​ពីរៀ​ប​កា​រ​ហើយ​។​ ប្តី​ប្រ​ព​ន្ធ​យើ​ង​បា​ន​រស់​នៅ​ជា​មួ​យ​គ្នាដោ​យ​មិ​ន​សូ​វ​មា​ន​ការ​រំខា​នពី​ពួ​កអ​ង្គ​កា​រដូ​ច​ពេ​ល​មុន​ឡើ​យ​។​
នេះ​ជា​កា​រឈឺ​ចា​ប់​ដែ​ល​មិន​អា​ច​បំ​ភ្លេ​ច​បាន​ចំ​ពោះ​រឿ​ងរ៉ា​វ​ដែ​ល​កូន​ប្រុ​ស​ច្បង​ ​បា​នស្លា​ប់​តែកា​រ​ឈឹ​ចា​ប់​នោះហើ​យ​
​ដែ​ល​បាន​ជួ​យ​លើ​ក​ទឹ​ក​ចិត្ត​ខ្ញុំ​ឱ្យ​ងើប​ឈ​រ​ឡើង​ដើ​ម្បី​ស​ង្រ្គោះ​ជាតិ​ចេ​ញ​ពីរ​ប​បប្រ​ល័​យ​ពូជ​សា​សន៍​ ​ប៉ុល​ ​ពត​ ​កា​លពី​ខែ​ម​ក​រា ​ឆ្នាំ​១​៩៧​៩​៕​​​​គេហទំពរ័ សម្តេចតេជោ

You might like

Leave a Reply

Your email address will not be published. Required fields are marked *