អន្តរជាតិ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្លែងសុន្ទរកថា ក្រោមប្រធានបទ៖ ”តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ” ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក លើកទី១៨ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Grand Hayatt កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលនៅក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃសហភាពមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ព័ត៌មាន និងបច្ចេកវិទ្យា នៃប្រទេស Samoa រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ប្រទេសបង់ក្លាដេស និងជំនួយការរដ្ឋមន្ត្រី នៃការិយាល័យនាយករដ្ឋមន្ត្រីប្រទេសហ្វីជី៕ដកស្រង់ពីអាកាប៉េ