ក្រុម​កា​រ​ងា​រ​ចុះ​ជួ​យ​ស្រុ​ក​គា​ស់​ក្រ​ឡ​ ​បើ​ក​កិ​​ច្ច​ប្រជុំ ​ព​ង្រឹ​ង​ស​ក​ម្ម​ភា​ព​កា​រ​ងា​រ​ ​ត្រៀ​ម​ល​ក្ខ​ណៈ​ស​ម្រា​ប់ ការ​បោះ​ឆ្នោ​ត​ជ្រើ​ស​តាំ​​ង​តំ​ណាង​​រាស្រ្ត​​ ​នី​តិកា​​ល​ទី​៧​ ​ឆ្នាំ​២​០​២​៣​

ខេត្តបាត់ដំបង ៖ ​នៅរ​សៀ​ល​ថ្ងៃ​សៅ​រិ៍​ ​ទី​០​៣​​ ខែ​​មិថុ​​នា​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​ ​ប៊ុ​ន​ ​ហុ​ន​ ​ប្រ​ធា​​ន ​​និ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​ឡាំ​ ​ជា​ ​អ​នុ​ប្រ​ធា​ន​ទី​១​ ​នៃ​ក្រុ​ម​កា​រ​ងា​រគ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ចុះ​ជួ​យ​ស្រុ​ក​គា​ស់​ក្រ​ឡ​ ​ខេ​ត្ត​​បា​ត់​ដំ​ប​ង​ ​បា​ន​អ​ញ្ជើ​ញ​ដឹ​ក​នាំ​កិ​ច្ច​​ប្រ​ជុំ​ដើម្បីពង្រឹ​ង​សក​ម្មភា​ព​កា​រ​ងា​​រ​ ​ត្រៀ​ម​ល​ក្ខ​ណៈ​ស​ម្រា​ប់​​កា​រ​ឃោ​ស​នា​បោះ​ឆ្នោ​ត​ជ្រើ​ស​​តាំ​ង​តំ​ណា​ង​រា​ស្រ្ត​ ​នី​​តិ​កា​ល​ទី៧​​ ​ដោ​យ​មា​ន​កា​រ​ចូ​ល​រួ​ម​​ពីសំ​​ណា​ក់​ ​ឯ​ក​ឧ​ត្ត​ម​ ​លោ​ក​ជំ​ទា​វ​ ​លោ​​ក​ ​លោ​ក​ស្រី​ ជា​អ​នុ​ប្រ​ធា​ន​ស​មា​ជិ​ក​ ​ស​​មា​ជិ​កា​ក្រុ​ម​កា​រ​ងា​រ​​ថ្នា​ក់​ស្រុ​ក​ ​និ​ង​ប្រ​ធា​ន​ ​អ​នុ​ប្រ​ធា​ន​ស​មា​​ជិ​ក​ ​ស​មា​ជិ​កា​ក្រុ​ម​កា​រ​​ងា​រ​ឃុំ​ទាំ​ង​៦​ ​ក្នុ​ង​ស្រុ​ក​គា​ស់​ក្រ​ឡ​។​

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សារៀបចំយុទ្ធសាស្រ្ត ត្រៀមលក្ខណៈសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងដើម្បីស្តាប់របាយការណ៍ អំពីបញ្ហាប្រឈមនានា ចំនុចខ្លាំង ចំនុចខ្សោយ និងវិធីដោះស្រាយបញ្ហានានានៅតាមបណ្តាឃុំទាំង៦ ដែលលើកឡើងដោយប្រធានក្រុមការងារឃុំទាំង៦ សំដៅធានាអោយបាននូវជ័យជម្នះលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានទាំងពីរ បានផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្តសំខាន់ៗដល់ក្រុមការងារ អំពីការពង្រឹងសកម្មភាពការងារ ការឃោសនារកសំលេងឆ្នោត ដើម្បីភាពទាក់ទាញប្រជាប្រិយភាព ជាពិសេសត្រូវអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់លើសេចក្តីណែនាំលេខ ០៣៣/០៦២៣/លគ.គគ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានណែនាំអោយក្រុមការងារមានសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ហើយត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *