ប្រធានា​​​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​ន Z​e​​le​​n​s​k​y​ ​កោះ​ប្រ​ជុំ ​​​ក្រុ​ម​ប្រឹ​ក្សា​ស​ន្តិ​សុ​ខ​​​ជា​តិ​ ​​ជា​ប​ន្ទា​ន់​ ​​ក្រោ​យ​​​ទំ​ន​ប់​​​អ៊ុ​យ​​​ក្រែ​​​ន ​​ត្រូ​វ​បា​ន​​​​បំ​ផ្លា​ញ​

អន្តរជាតិ ៖ ទី​ប្រឹ​ក្សា​​​កំ​ពូ​លមួយរូប​​បា​ន​​និ​​យាយ​ថា​ ​ប្រ​ធា​នា​ធិ​ប​តី​​​អ៊ុ​យ​​​ក្រែ​​​ន​ ​V​o​l​o​d​y​m​y​r​ Z​e​​le​n​s​k​y​ ​នឹ​ង​​​​កោះប្រ​​ជុំ​​ក្រុ​ម​ប្រឹ​ក្សា​ស​ន្តិ​សុ​ខ​​​រ​ប​ស់​គា​ត់​​​ជា​ប​​ន្ទា​ន់​​នៅ​​​​ថ្ងៃ​​​អ​ង្គា​រ​​ប​​ន្ទា​ប់​ពី​​​កា​រ​ផ្ទុះ​​​នៅ​​​ទំ​ន​ប់​​វា​​រី​​​អ​គ្គិ​​ស​នី​ ​K​a​k​h​o​v​k​a​ ​នៅ​​​ភា​គ​ខា​ង​ត្បូង​​​នៃ​​​ប្រ​ទេ​​ស​​។​​

លោក​Zelensky លើកទ្បើង​ថា ការផ្ទុះ​រោងចក្រ​វា​រី​អគ្គិសនី Kakhovka គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយទៀត​ប្រព្រឹត្ត​ដោយ​ភេរ​វករ​រុស្ស៊ី​។ ប្រធានាធិបតី​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាបន្ទាន់​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ប្រធាន​បុគ្គលិក​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន គឺ​លោក Andriy Yermak បាន​សរសេរ​នៅលើ Telegram ។​

ចំណែក ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ដោយ​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដែល​ស្និទ្ធ​នឹង​បញ្ហា​នេះ​ថា ទំនប់ Nova Kakhovka ដ៏​ធំ​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​រុស្ស៊ី​នៃ​តំបន់ Kherson នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ ហើយ​ទឹកដី​កំពុង​ជន់​លិច​យ៉ាងខ្លាំង​និង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

សារពត៌មាន TASS បាន​ដកស្រង់​ប្រភព​ដោយ​និយាយថា វា​ជា​យប់​ដ៏​ស្ងប់ស្ងាត់ ហើយ​ថា​គ្មាន​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ទំនប់​មួយ​យប់​ទេ​។​

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ទី​ពីរ RIA បាន​ដកស្រង់​សម្តី​អភិបាលក្រុង Nova Kakhovka ដែល​ដំឡើង​ដោយ​ទីក្រុង​ម៉ូស្គូ ដោយ​និយាយថា ផ្នែក​ខាងលើ​នៃ​ទំនប់​នេះ​ត្រូវបាន​បំផ្លាញ​ដោយ​ការបាញ់​ផ្លោង​ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *