រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។ ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងការងារ នាពេលថ្មីៗនេះទទួលបានព័ត៌មានថា មានជនខិលខូច មួយចំនួន បានធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយអះអាងថា នឹងបញ្ជូនទៅធ្វើការនៅប្រទេសអូស្ត្រាលី។
នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួង ការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយជាសាធារណៈនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្រសួងការងារក៏បានបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ពុំ មានកិច្ចសហប្រតិបត្តិការ លើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីនោះឡើយ៕