ឯកឧត្ត​ម​ ​ជា​ ​សុ​គ​ន្ធា​​ ​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងារ​​ចុះ​ជួយ​ឃុំ​ថ្កូ​វ​ ​ស្រុ​ក​កំ​ព​​ង់​ត្រ​បែ​ក​ ​ ​ខេ​ត្ត​ព្រៃ​វែ​ង​ ​ ​បាន​អ​ញ្ជើញ​ដឹ​ក​នាំ​ ​ក្រុ​ម​កា​រ​​ងា​ ​រ​ចុះ​សួ​រ​សុ​ខ​ទុ​ក្ខ ប្រ​ជា​ព​ល​រ​​​ដ្ឋ តា​ម​​ខ្ន​ង​ផ្ទះ​ ​ស្ថិ​តនៅ​​ក្នុង​​មូ​ល​ដ្ឋា​ន​ឃុំ​ថ្កូ​វ​

ខេ​ត្ត្ត​ព្រៃ​វែ​ង ៖ ​ នៅ​ថ្ងៃ​ទី​១​០​ ​ ​ខែ​មិ​ថុ​នា​ ​ ​ឆ្នាំ​២​​០​២​៣​ឯ​ក​ឧ​ត្ត​ម​ ​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ​ជា​ ​សុ​គ​ន្ធា​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ង​ ​ជា​ប្រ​ធា​ន​​ក្រុ​ម​កា​រ​ងា​រ​ចុះ​ជួ​យ​ឃុំ​ថ្កូ​វ​ ​បា​ន​ដឹ​ក​នាំ​ក្រុ​ម​​កា​រ​ងា​រ​ចុះ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​តា​ម​ខ្ន​ង​ផ្ទះ​ ​និ​ង​ ​បា​ន​ចែ​ក​ជូ​ន​នូ​វ​អា​វ​ ​មួ​ក​ ​គ​ណ​ប​ក្ស​ ​រួ​ម​ទាំ​ង​ថ​វិ​កា​មួ​យ​ចំ​នួ​ន​ ​និ​ង​​ ​អ​ត្ត​សញ្ញា​​ណ​ប័​ណ្ណ​ ​ដែ​ល​ជា​តំ​រូ​វ​កា​រ​ចាំ​បា​ច់​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ក្នុ​ង​​កា​រ​បោះ​ឆ្នោ​ត​នា​ពេ​ល​ខ្លះ​មុ​ខ​នេះ​ ​។ ​ឯ​​ក​​​ឧ​​​ត្ត​ម​បា​ន​លើ​ក​ឡើ​​ង​ថា ​សុ​ខ​ទុ​ក្ខ​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់​គ្នា​ ​ជា​​កា​ត​ព្វ​កិ​ច្ច​រ​ប​ស់​យើ​ង​ខ្ញុំ​ទាំ​ង​អ​ស់​គ្នា​ ​ស្នា​​ម​ញ​ញឹ​ម​រ​ប​ស់​ប​ងប្អូ​ន​អ៊ុំ ​ពូ​ ​មី​ង​ ​គឺជា​សេ​ច​ក្តី​សុ​ខ​រ​ប​ស់​យើ​ង​ខ្ញុំ​​ទាំង​អ​ស់​គ្នា​ ​។​
​​
ឯក​ឧ​ត្ត​ម​បា​ន​លើ​កឡើងថា «បន្ទាប់ពីថ្ងៃរំដោះ ប្រទេសជាតិយើងបានឆ្លងកាត់មហាឧបសគ្គជាច្រើនរាប់មិនអស់ តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានជម្នះអស់ឧបសគ្គទាំងនោះ ហើយបាន ស្តាសេដ្ឋកិច្ចជាតិឡើងវិញ នាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ជាក់ស្តែង ភាពជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការរៀបចំ SEA GAME ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។

ឯកឧត្តម ជា សុគន្ធា បានបន្ថែមទៀងថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ និង ជាពិសេសដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងត្រូវរួមគ្នា ប្តេជ្ញាការពារសន្តិភាពអោយបានជាដាច់ខាត។ មានសន្តិភាព ទើបមានការគោរពសិទ្ធិមនុស្ស មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពេញលេញ ក្នុងការធានារក្សានូវសុខសន្តិភាព។ ដូចនេះ ដើម្បីឱ្យប្រទេសយើង មានសន្តិភាព និងការអភិវឌ្ឍន៍ស្ថិតស្ថេរយូរអង្វែងទៅមុខទៀត យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរត្រូវទៅបោះឆ្នោតទាំងអស់គ្នា គឺទៅបោះជូនគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកមានគុណពិតប្រាកដរបស់យើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុគន្ធា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមកុំចាញ់បោកកលល្បិច ឬពាក្យញុះញុងរបស់ក្រុមអគតិមួយចំនួនតូច ដែលតែងតែបំផុសបំផុលដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនដែលគិតគូរដល់ប្រយោជន៍រួមរបស់ជាតិ ដោយមើលរំលងនូវសមិទ្ធិផលដ៏មហាធំធេងដែលគណបក្សប្រជាជនកម្ពុជាបានកសាងជាតិរហូតមកដល់បច្ចុប្បន្ននេះ។ គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបានយកចិត្តទុកដាក់មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់អត់អាហារឡើយ។គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព ការអភិវឌ្ឍរីកចម្រើននិងកិត្យានុភាពប្រទេសជាតិយើងលើឆាកអន្តរជាតិ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ព្រមទាំងក្រុមគ្រួសារប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ដើម្បីតបស្នងសងគុណដល់សម្តេចតេជោ ហ៊ុន សែន និងដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនានៅកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *