ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃ 5រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស 2564 ត្រូវនឹងថ្ងៃទី5 ខែវិច្ឆិការ ឆ្នាំ 2020 នៅបរិវេណវត្តសុរិយា ស្ថិតនៅភូមិសុរិយា ឃុំលលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានរៀបចំពិធីផ្សឹកលោកតា យ៉ែម ហន ព្រះចៅអធិការវត្តសុរិយា ដែលមានតួរនាទីរាប់មិនអស់ ត្រូវបាន ផ្សឹករួចរាល់ហើយ ។
តាមការអោយដឹងពីលោកប្រធានមន្ទីរធម្មការខេត្ត លោក យ៉ែម ហន មានតួរនាទីជាច្រើនផ្នែកព្រះពុទ្ធសាសនាមាន ៖
1- ព្រះចៅអធិការវត្តសុរិយា
2- ព្រះមេគណសង្ឃខេត្តពោធិ៍សាត់
3- ព្រះនាយកពុទ្ធិកវិទ្យាល័យពាលញែក
4- ព្រះរាជាគណៈថ្នាក់កិត្តិយស
5- ព្រះប្រធានកម្មវិធីផ្សាយវិទ្យុពុទ្ធបរិសទផ្កាឈូក
តាមការសង្កេតនឹងឃ្លាំមើលពីមជ្ឈដ្ឋានទូរទៅដោយយកចិត្តទុកដាក់ច្រើនឆ្នាំកន្លងមកនេះ សារពត៍មានយើងសង្កេតឃើញថា មានរឿងអាស្រូវជាច្រើនរាប់មិនអស់កើតទ្បើងពីសំណាក់លោកតា យ៉ែម ហន ព្រះចៅអធិការវត្តសុរិយាអង្គនេះ ។
ប្រភពបានផ្ដល់អោយអ្នកសារពត៍មានយើងដឹងទៀតថា រឿងអាស្រូវលោកតា យ៉ែម ហន ចៅអធិការវត្តអង្គនេះគួរតែផ្សឹកយូរយារណាស់មកហើយ មិនគួរបណ្ដែតបណ្ដោយអោយធំក្លឹនបញ្ច្រាស់ខ្យល់បែបនេះសោះ ។ ទោះបីលោកប្រធានមន្ទីរ រុន សុភារិន ខំប្រឹងទប់ជើងគ្រែអោយលោក យ៉ែម ហន យ៉ាងណា ក៍មិនអាចទៅរួចដែរ ។
សារពត៏មានយើងទុកមុខអោយលោក យ៉ែម ហន អង្គនេះមួយគ្រាសិនចុះ សង្ឃឹមថាក្រោយពីផ្សឹករួចរាល់ហើយនឹងចេះកែខ្លួនអោយបានប្រសើរ ជាងនៅជាព្រះសង្ឃ ។ តែនៅមានលោកសង្ឃមួយអង្គទៀតនៅវត្តសុរិយា តែងតែទំនាក់ទំនងស្និទ្ធស្នាលជាមួយមាតុគ្រាម សូមផ្ដាំតាមមន្ទីរធម្មការជួយខ្សឹបប្រាប់ផង ៕