ឯក​ឧ​ត្ត​ម​​ ​ស​ន្តិ​ប​ណ្ឌិ​ត​ ​ខៀ​វ​ ​សុ​ភ័​គ​ ​អ​ញ្ជើញ​ជា​​អ​ធី​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​ ក្នុ​​​ង​​​ពិធី​​ប្រ​កា​ស ​ក្រុ​ម​កា​​រ​ងា​រ​គ​​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​ឃុំ​ពា​ម​ម​ន្ទា​​រ​ ​ស្រុ​ក​កំ​ព​ង់​ត្រ​បែ​ក​ ​​ខេ​ត្តព្រៃ​​វែ​ង​

ខេត្តព្រៃ​វែ​ង ៖​ ​នា​ព្រឹ​ក​ថ្ងៃ​សៅ​រ​ទី​​៣​០​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​១​ ​​នៅ​សា​លា​ឃុំ​ពា​ម​ម​ន្ទា​រ​ ​ឯ​​ក​ឧ​ត្ត​ម​ ​ស​ន្តិ​ប​ណ្ឌិ​ត​ ​ខៀ​វ​ ​សុ​ភ័​គ​ ​ស​មា​ជិ​ក​គ​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តា​ល​គ​​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​និ​ង​ជា​អ​នុ​​ប្រ​ធា​ន​ទី​១​ ​ក្រុ​ម​កា​រ​ងា​រ​ចុះ​​មូ​លដ្ឋា​ន​ស្រុ​ក​កំ​ព​ង់​ត្រ​បែ​ក​ ​​ខេ​ត្ត​ព្រៃ​វែ​ង​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​ង់​ខ្ព​ស់​ក្នុ​​ង ពិ​ធី​ប្រ​កា​ស​ក្រុ​ម​កា​រ​​ងា​រ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​​ ​ឃុំ​ពា​ម​ម​ន្ទា​រ​ ​ស្រុ​ក​កំ​ព​ង់​ត្រ​បែ​​ក​ ​ខេ​ត្ត​ព្រៃ​វែ​ង​ ​ព្រ​ម​ទាំ​ង​ចែ​ក​អំ​ណោ​​យ​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ក្រី​ក្រ​ជួ​ប​​ការ​​លំ​បាក​​ចំ​នួ​ន​២​៤​០​គ្រួ​សា​រ​ ​ដែ​ល​ជា​អំ​ណោ​យ​​ដ៏​ថ្លៃ​ថ្លា​រ​ប​ស់​សម្តេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​​ខេ​ង​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ង​លោ​ក​ជំ​ទា​វ​ ​ដោ​​យ​មា​ន​កា​រ​ចូ​ល​រួ​ម​ពី​ ​ឯ​ក​ឧ​ត្ត​ម​ ​​លោ​ក​ជំ​ទា​វ​ ​ ​ក្រុ​ម​កា​រ​ងា​រ​ថ្នា​ក់​ក​ណ្តា​​ល​ចុះ​មូ​ល​ដ្ឋា​ន​ឃុំ​ ​ក្រុ​ម​កា​រ​ងា​ ​រ​ថ្នា​ក់​​ស្រុ​ក​ចុះ​មូ​ល​ដ្ឋា​ន​ឃុំ​ ​ម​ន្ត្រី​ឃុំ​-​​ភូ​មិ​ ​ស​មា​ជិ​ក​ ​ស​មា​ជិ​កា​ ​និ​ង​ប្រ​ជា​​ព​ល​រ​ដ្ឋ​ ​ស​រុ​ប​ប្រ​មា​ណ៤​​៩​៥​នា​ក់។​

ជាកិច្ចចាប់ផ្តើម លោក ឡាយ ស៊ាប ប្រធានគណៈកម្មាធិការបក្សឃុំបានឡើងធ្វើសេចក្តីរាយកាណ៍ទូទៅពីភូមិសាស្ត្រឃុំពាមមន្ទារថា ឃុំពាមមន្ទារ មានព្រំប្រទល់ជាប់នឹងឃុំកំពង់ត្របែក ខាងកើតទល់នឹង ឃុំជាងដែក និងឃុំថ្កូវ ខាងលិចទល់នឹង ឃុំសានារាជឧត្តម ឃុំបន្ទាយចក្រី ស្រុកព្រះសេ្តច និងខាងត្បូងទល់នឹងសាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយក្នុងឃុំពាមមន្ទារមានប្រជាពលរដ្ឋសរុប ២,៥៩៤គ្រួសារ និង៦,៣៨២ខ្នង ពលរដ្ឋសរុប ១២,៥៤១នាក់ ស្រី៦,៣៩៧នាក់ ព្រមទាំងមានសមាជិកបក្ស៥,២៤៨នាក់ ស្រី៣១៥៤នាក់ផងដែរ។

បន្ទាប់ពីបានស្តាប់ការធ្វើសេចក្តីរាយកាណ៍របស់ប្រធានគណៈកម្មាធិការបក្សឃុំ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក ក៏បានធ្វើការអាននូវសេចក្តីសម្រេចក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំពាមន្ទារ ដោយមានសមាសភាព ឯកឧត្តម ខេង សៅវិបុត្ត ជាប្រធាន ឯកឧត្តម ឈាង សារៈ អនុប្រធានទី១។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខេង សៅវិបុត្ត ជាប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំពាមន្ទារ បានឡើងធ្វើការប្តេជ្ញាចិត្តថា ចាប់ពីថ្ងៃនេះតទៅក្រុមការងារនិងរៀបចំផែនការចុះជួបប្រាស្រ័យទំនាក់ទំនងផ្ទាល់តាមបណ្តាភូមិទាំង១១ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឆ្ពោះដណ្តើមជ័យជម្នះនាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន២៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប៊ីចេងកន្លះគីឡូ ថវិការក្នុង១គ្រួសារទទួលបាន ៤០,០០០រៀលផងដែរ។ ដោយជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានធ្វើការសាកសួរសុខទុក្ខ ព្រមទាំងបានរំលឹកនូវប្រវត្តិសាស្ត្រ ដែលរូបឯកឧត្តមផ្ទាល់បានឆ្លងកាត់កន្លងមក រហូតមកដល់បច្ចុប្បន្នក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាទើបប្រទេសរបស់យើងទទួលបានសុខសន្តិភាព ស្ថិរភាព រួមជាមួយការអភិវឌ្ឍន៍។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម សន្តិបណ្ឌិត ក៏បានធ្វើការលើកឡើងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន៧ចំណុច ៖
ទី១-ផ្តល់សេវាសាធារណៈ ប្រកដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព និងទទួលបានជំនឿទុកចិត្ត ដោយឯកឧត្តមលើកទឹកចិត្តឱ្យមេឃុំដាក់ចិត្តដាក់កាយបម្រើពលរដ្ឋដោយស្មោះ ដោយត្រូវចុះជួយពលរដ្ឋតាមខ្នងផ្ទះនៅពេលដែលគាត់មានតម្រូវការ ដែលទង្វើបែបនេះទើបពលរដ្ឋស្រឡាញ់ និងបន្តបោះឆ្នោតដល់គណបក្សប្រជាជនកម្ពុជា។
ទី២-ភូមិ ឃុំ ដែឡគ្មានបទល្មើសគ្រប់ប្រភេទ គ្មានការលួច ឆក់ ប្លន់ គ្មានគ្រឿងញៀន និងធ្វើឱ្យភូមិ ឃុំគ្មានបទល្មើស។
ទី៣-ភូមិឃុំ ដែលមាន សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួនក្នុងពេលបើកបរផងដែរ។
ទី៤-ភូមិ ឃុំដែលគ្មានអំពើរអានាចារ គ្មានការជួយញដូរមនុស្ស គ្មានការជួញដូរស្ត្រី និងកុមារ ព្រមទាំងគ្មានអំពើរហិង្សាក្នុងគ្រួសារ។
ទី៥-ដោះស្រាវិវាទនៅក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាពនិងដោយសន្តិវិធី ។
ទី៦-មានអនាម័យល្អ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។
ទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងជំងឺកាចសាហាវប្រកបដោយប្រសិទ្ធភាព។
លើពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានផ្តាំផ្ញើរឱ្យពលរដ្ឋថែទាំសុខភាព និងប្រកាន់ខ្ជាប់នូវការពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេ បើទោះបីជាប្រទេសរបស់យើងគ្រប់គ្រងស្ថានការណ៍នៃជំងឺនេះបានល្អយ៉ាងណាក៏ដោយ។

ជាចុងក្រោយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះការយកចិត្តទុកដាក់ នូវការខិតខំប្រឹងប្រែងពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងពេលកន្លងមកបានល្អ និងបានអញ្ជើញចូលរួមនាឱកាសនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានប្រគល់ថវិកាសម្រាប់ជុសជុលផ្លូវលំចំនួន ១,៨០០,០០០ រៀល ក្រដាសរ៉ាម ៨០ដុំ ប៊ិច ៨០០ដើម ប្រតិទិន ១០០ក្បាលជូនគណបក្សឃុំ។ ក្នុងនោះឯកឧត្តម សន្តិបណ្ឌិត ក៏បានអញ្ជើញបន្តពិនិត្យអគ្គារប៉ុស្ត៍រដ្ឋបាល សាលាឃុំ មណ្ឌលសុខភាព ព្រមអញ្ជើញប្រគល់ថ្នាំពេទ្យជូនដល់មណ្ឌលសុខភាព ឃុំពាមន្ទារ និងឃុំគោខ្ចក ចំនួន ១៧មុខ និងឧបត្ថម្ភ ថវិការដល់ក្រុមគ្រូពេទ្យ ដោយសរុបថវិការប្រមាណ ២០,០០០,០០០រៀលផងដែរ។

គួរបញ្ជាក់ថា ឃុំពាមមន្ទារ ជាឃុំមួយក្នុងចំណោមឃុំទាំង១៣ស្ថិតក្នុងស្រុកកំពង់ត្របែក ដែលមានភូមិសាស្ត្រជាប់សាងខាងដងទន្លេរកំពង់ត្របែកចាប់ពីស្ពានកំពង់ត្របែករហូតដល់ទល់នឹងព្រំដែនប្រទេសវៀតណាម និងមានភូមិចំនួន១១។ឃុំពាមមន្ទារមានសមិទ្ធិផលសម្រាប់សម្រើសេវាជូនប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការ រួមមានសាលាឃុំ ប៉ុស្ត៍រដ្ឋបាល មណ្ឌលសុខភាព ពិសេសមានស្នាក់ការគណបក្សដែលជាគ្រឹះរឹងមាំ សម្រាប់បម្រើគោលនយោបាយរបស់បក្សនៅមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *