ប្រមុខរា​ជ​រ​ដ្ឋា​ភិ​បា​ល​​ ​អ​រ​គុណ​ ប្រ​ទេ​ស​ជ​ប៉ុ​ន​ ​បា​រាំ​ង​និ​ង​ស​ហ​ភា​ព​អឺ​​រ៉ុ​ប​ ​ដែ​ល​បា​ន​ផ្ដ​ល់​ថ​វិ​កា​ ​​សម្រា​ប់​ប​ង្កើត ​រោ​ង​ច​ក្រ​ប្រ​ព្រឹ​ត្ត​កម្ម​ទឹ​​ក​ស្អា​ត​

រាជធានី​ភ្នំ​ពេ​ញ​ ​៖​ ​ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​ថ្លែ​ង​អំ​ណ​រ​គុ​ណ​​ប្រ​ទេ​ស​ជ​ប៉ុ​ន​ ​បា​រាំ​ង​​និ​ង​ស​ហ​ភា​ព​អឺ​រ៉ុ​ប​ ​ដែ​ល​បា​ន​ផ្ដ​ល់​ថ​វិ​កា​ស​ម្រា​ប់​ប​ង្កើ​ត​ ​រោ​ង​ច​ក្រ​ប្រ​ព្រឹ​ត្ត​ក​ម្ម​​ទឹក​ស្អា​​ត​ ​ស​ម្រា​ប់​កា​រ​ផ្គ​ត់​ផ្គ​ង់​ទឹ​ក​ស្អា​ត​ ​នៅ​ក្នុ​ង​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​និ​ង​ក្រុ​ង​តា​ខ្មៅ​ ។​​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ គឺជាសមិទ្ធផលដ៏ធំ ដែលមិនធ្លាប់មាន ជាង១០០ឆ្នាំហើយ អំពីការផ្គត់ផ្គង់ទឹកស្អាត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ អំពីការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញថា បើមិនឱ្យ កម្ពុជាពឹងជប៉ុន ពឹងបារាំង និងសហភាពអឺរ៉ុប ថាតើឱ្យកម្ពុជាពឹងអ្នកណា? ដូច្នេះសម្តេចតេជោ ក៏បានថ្លែង អំណរគុណ ដល់រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចី សម្រាប់ ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនេះ។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា ទោះបីជាមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងក៏ពិតមែន ប៉ុន្តែអតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ទឹកនៅតែមាន ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ទៀត ដើម្បីបំពេញឱ្យតម្រូវការរបស់អ្នកប្រើប្រាស់។

« សមិទ្ធផលនៅទីនេះអាចនិយាយបានថា ជាសមិទ្ធផលដ៏ធំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាយការណ៍ ថា ជាសមិទ្ធផលប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន ហើយវាមិនធ្លាប់មានជាង១០០ឆ្នាំហើយ អំពីការផ្គត់ផ្គង់ ទឹកស្អាត ខ្ញុំអាចនិយាយនូវពាក្យដែលហ៊ាននិយាយថា នៅទីក្រុងភ្នំពេញ បើមិនឱ្យខ្ញុំពឹងជប៉ុន បើមិនឱ្យ ខ្ញុំពឹងបារាំង បើមិនឱ្យខ្ញុំពឹងសហភាពអឺរ៉ុប តើឱ្យខ្ញុំទៅពឹងនរណា? អានេះគឺជារឿងពិតដែលបានកើតឡើង នូវប្រវត្តិនៃការផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញ។ ខ្ញុំពិតជាមានការអរគុណជាមួយជប៉ុន ជាមួយបារាំង ឥឡូវមានការចូលរួមពីសហភាពអឺរ៉ុប នូវក្នុងការផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានី ភ្នំពេញ រហូតទៅដល់ផ្គត់ផ្គង់នៅឯតាខ្មៅទៀតផង ៕ប្រភពក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *