បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ លើកទិស​ស្លោក «​អតីតកាល​ឈឺចាប់ បច្ចុប្បន្ន​ស៊ូ​យ៉ាប់ ដើម្បី​អនាគត​រុងរឿង​» គឺជា​មាគ៌ា​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​

រាជធានីភ្នំ​ពេញ​​ ​៖ ​ឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិ​ត​ ហ៊ុ​​ន ​ម៉ា​​​ណែ​​​ត​ ​បា​ន​​លើ​ក​ឡើ​ង​ថា​ ​​ទិស​​​ស្លោ​ក​ ​«​​​​អ​តី​ត​កាល​​​ឈឺ​ចា​ប់​ ​ប​​ច្ចុប្ប​​ន្ន​​ស៊ូ​​​យ៉ា​ប់​ ​ដើ​ម្បី​​​​អ​នាគ​ត​​​រុ​ង​​រឿ​ង​​​»​ គឺ​​ជា​​មា​គ៌ា​​​សំ​ខា​ន់​​​ក្នុ​ង​​កា​រ​​​អ​ភិ​វ​ឌ្ឍ​​​ប្រ​ទេ​ស​ ​ដែ​ល​មា​ន​​​គោ​ល​ដៅ​​​ធ្វើ​​​ឲ្យ​​​ប្រ​ជា​ជន​​ ​មា​ន​ជី​វិ​ត​​​រ​ស់​នៅ​​​ប្រ​ក​ប​ដោ​យ​​​សេ​​ច​ក្តី​ថ្លៃ​ថ្នូ​រ​ ​តា​ម​រ​យៈ​​​កា​រ​​​ផ្ត​ល់​នូ​វ​​​សិ​ទ្ធិ​សេ​រី​ភា​​ព​​​, ​ជី​វ​ភា​ព​​​,​ ​សុ​ខ​ស​ន្តិ​ភា​ព​ ​​និ​ង​​​សេ​ច​ក្តី​សុ​ខ​​​សុ​ភ​ម​ង្គ​ល​ ​ព្រ​ម​​ជា​មួ​យ​​​នឹ​ង​​​ឱ​កា​ស​​​​គ្រ​ប់​បែ​ប​យ៉ា​ង​ ​ក្នុ​ង​កា​រ​​​រៀ​ប​ចំ​​ផែ​ន​កា​រ​​​ជី​វិ​ត​​​សម្រា​ប់​​​អ​នា​គត​​រ​ប​​ស់​ខ្លួន​​​។​​​

​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម បណ្ឌិត បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋបាល និង​ប្រធាន​ផ្នែក​របស់​រោងចក្រ​-​សហគ្រាស មកពី​ខេត្តកំពង់ចាម​, កំពង់ឆ្នាំង​, កំពង់ស្ពឺ​, កណ្តាល និង​តាកែវ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ​-​និយោជិត គឺ​ដើម្បី​ដឹង​សុខទុក្ខ​ជាក់ស្តែង និង​ដើម្បី​ដោះស្រាយ​បញ្ហា ព្រមទាំង​សំណូមពរ​ផ្សេងៗ ពីព្រោះ​នេះ គឺជា​ទម្លាប់​ការងារ​របស់ សម្តេច​តេ​ជោ តាំងពីដើម​រៀងមក​។​

​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បន្ដថា ទម្លាប់​ចុះ​មូលដ្ឋាន គឺជា​ការត្រួតពិនិត្យ​ប្រសិទ្ធភាព​គោលនយោបាយ សំដៅ​កែលម្អ​បំពេញបន្ថែម​ចំណុច​ខ្វះខាត និង​សម្រេចចិត្ត ឲ្យ​ចំ​គោលដៅ តាមរយៈ​ការជួប​សាកសួរ​ផ្ទាល់ ជាមួយនឹង​អ្នកទទួលផល​ជាក់ស្តែង​ពី​គោលនយោបាយ​ដែល​បានដាក់​ចេញ​នីមួយៗ ។ បើទោះបីជា សម្តេច​តេ​ជោ មាន​ភារកិច្ច​រវល់​ម​មា​ញឹក​យ៉ាងណាក៏ដោយ គឺ​ទម្លាប់​ចុះ​ផ្ទាល់​នៅ​មូលដ្ឋាន​បែបនេះ គឺជា​របៀបរបប​ការងារ​របស់លោក ដោយ​ឈរលើ​ឆន្ទៈ និង​មនសិការ​នៃ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​គ្រប់ពេលវេលា​។​

​ឯកឧត្តម គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាន​ខិតខំ​បង្កលក្ខណៈ​តាម​គ្រប់​លទ្ធភាព ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​អាចបំពេញ​នូវ​សក្តានុពល និង​សម្រេច​នូវ​ក្តី​ស្រមៃ​របស់ខ្លួន តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​របប​សេដ្ឋ​កិច្ច​ទីផ្សារសេរី​, កម្មសិទ្ធិឯកជន​, ការលើកកម្ពស់​វិស័យ​អប់រំ និង​ការទាក់ទាញ​ការវិនិយោគ ដើម្បី​បង្កើន​ឱកាស​ការងារ​ជូន​ដល់​ប្រជាជន ។​ល​។​

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បន្ដថា ចំពោះ​ការលើកកម្ពស់​វិស័យ​ការងារ គឺ​ត្រូវ​ឈរលើ​កត្តា​ចំនួន ៣ សំខាន់ គឺ បរិមាណ គុណភាព និង​សមធម៌​៖

​ទី​១៖ បរិមាណ សំដៅ​ដល់​ការ​រុញ​ការវិនិយោគ​ឱ្យទៅដល់​មូលដ្ឋាន ដើម្បី​បង្ក​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ និង​ការរស់នៅ​របស់​កម្មក​រ​-​និយោជិត​; ទី​២៖ គុណភាព សំដៅ​ទៅលើ​ប្រភេទ​នៃ​ការវិនិយោគ ឬ​ការធ្វើ​អាជីវកម្ម​ដែលមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ភាព​យូរអង្វែង​, ការផ្តល់​ឱកាស​ដល់ក​ម្មករ​-​និយោជិត​ទទួលបាន​បៀរ​វត្ស និង​អត្ថប្រយោជន៍​ល្អប្រសើរ ព្រមទាំង​មានលទ្ធភាព​បង្កើន​សមត្ថភាព និង​ចំណេះដឹង​កាន់តែ​ខ្ពស់​, ការការពារ​សិទ្ធិ និង​ការយកចិត្តទុកដាក់​លើ​សុខមាលភាព​របស់​កម្ម​ករ​-​និយោជិត​, ការយកចិត្តទុកដាក់​ទៅលើ​បរិស្ថាន និង​សហគមន៍ និង​ការចូលរួម​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ តាមរយៈ​ការនាំមក​នូវ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ និង​ទី​៣៖ សមធម៌ សំដៅ​ទៅលើ​ការថែរក្សា​នូវ​សុខដុម​នីយកម្ម នៃ​ទំនាក់ទំនង​រវាង​និយោជក និង​និយោជិត ដែល​ប្រៀបបាន​នឹង​ប្តី​ប្រពន្ធ ហើយ​រាជរដ្ឋាភិបាល​ប្រៀបដូចជា​ឪពុកម្តាយ​-​អាណាព្យាបាល ដោយ​ក្នុងនេះ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើក​ការ​គាំពារ​សិទ្ធ​, អត្ថប្រយោជន៍ និង​ការពង្រឹង​ការទទួលខុសត្រូវ​រប​ស់​ភាគី​និយោជក និង​និយោជិត ក្នុង​ក្របខ័ណ្ឌ​ច្បាប់​។​

​បន្ថែម​ពី​នោះ​ទៀត ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ពិតណាស់ ក្នុងនាម​ជា​អាណាព្យាបាល​, រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញ​នូវ​កិច្ចការ​ជាច្រើន ជាអាទិ៍​៖ ទី​១. បាន​ខិតខំ​បង្កើត​ការងារ​តាមរយៈ​ការទាក់ទាញ និង​បង្កលក្ខណៈ​ដល់​អ្នកវិនិយោគ ដើម្បីឱ្យ​ពួកគេ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ជា​ប្រយោជន៍​ដើម្បី​ជីវភាព​ផ្ទាល់​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​; ទី​២. បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​អ្នកវិនិយោគ និង​កម្មករ​-​និយោជិត តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ និង​លើកទឹកចិត្ត​ដល់​ការប្រកប​ធុរកិច្ច​របស់​អ្នកវិនិយោគ ក៏ដូចជា​គោលនយោបាយ​គាំពារ​សង្គម​បម្រើឱ្យ​សុខុមាលភាព​របស់​កម្ម​ករ​-​និយោជិត​។​

​មួយវិញទៀត ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ប្រធាន​រដ្ឋបាល និង​ប្រធាន​ផ្នែក​នៅតាម​រោងចក្រ​-​សហគ្រាស គឺអាច​ជា​គុណ​តម្លៃ​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា តាមរយៈ​ការជួយ​ដល់​វិនិយោគិន​ក្នុងការ​ពង្រីក​គម្រោង​វិនិយោគ​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​រីកចម្រើន និង​ការទាក់ទាញ​វិនិយោគិន​ថ្មីៗ​មក​បន្ថែមទៀត​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *