មន្រ្តី​ជា​ន់​ខ្ព​ស់​ ​ក្រ​សួ​ង​ព័​ត៌​មាន​ ថ្លែ​​ង​ថា​ ​កា​រ​ផ​លិ​ត​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ ​បា​ន​ជះ​ឥ​ទ្ធិ​ព​ល​ ​អ​វិ​ជ្ជ​មា​ន​ជា​ខ្លាំ​ង ទៅ​លើ​សង្គ​ម​

ម​ន្រ្តី​ជា​ន់ខ្ព​ស់​ក្រ​សួ​ង​ព័​ត៌​មា​ន​ថ្លែ​ង​ថា​ ​កា​រ​ផ​លិ​ត​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ ​បា​ន​ជះ​ឥ​ទ្ធិ​ព​ល​អ​វិ​ជ្ជ​មា​ន​ជា​ខ្លាំ​ង​ទៅ​លើ​ស​ង្គ​ម​ ​និ​ង​ប្រ​ទេ​ស​ជា​តិ​​ទាំង​​មូ​ល​ ​ដែ​ល​អា​ច​ធ្វើ​ឱ្យ​ស​ហ​គ​ម​ន៍​មា​ន​​ភា​ព​ច្រ​បូ​ក​ច្រ​ប​ល់​ ​បា​ត់​ប​ង់​នូ​វ​ទំ​​នុ​ក​ចិ​ត្ត​លើ​ស្ថា​ប័​ន​សា​ធា​រ​ណៈ​ ​។​

ថ្លែងក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មាន ដំណាក់កាលទី២ នោះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានថ្លែងថា ស្របពេលដែលសេរីភាពនៃការផលិតមាតិការផ្សព្វផ្សាយមានភាពសម្បូរបែប ដោយការទទួលនូវមាតិកាទាំងនេះដោយមិនមានរបាំង បានធ្វើឱ្យមានការកេងប្រវ័ញ្ចបានកើតឡើង មាននៅក្នុងទម្រង់ផ្សេងៗគ្នា មានដូចជាអំពើឆបោក ការគំរាមកំហែង ការកេងប្រវ័ញ្ចផ្លូវភេទ កម្មសិទ្ធិបញ្ញា និងព័ត៌មានមិនពិតជាដើម។ ឯកឧត្តមបានបន្ថែមថា ផលវិបាកនៃដំណឹងក្លែងក្លាយនេះ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងទៅលើកម្ពុជា និងប្រទេសជាតិទាំងមូល ដែលអាចធ្វើឱ្យសហគមន៍មានភាពច្របូក ច្របល់ តាមរយៈការបង្កឱ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្តលើស្ថាប័នសាធារណៈ ។

ឯកឧត្តម ក្នុងនោះការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ក៏បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម ដូច្នេះចំណុចទាំងនេះ បានធ្វើឱ្យក្រុមការងារបំផុសនូវគំនិតផ្តួចផ្តើមស្វែងរកវិធីសាស្រ្តក្នុងការលុប បំបាត់ នូវព័ត៌មានមិនពិត ខណៈកិច្ចការងារនេះ ចាំបាច់ទាមទារឱ្យមានការចូលរួមពីបណ្តាដៃគូពាក់ ព័ន្ធទាំងអស់គ្នា។

«ពិសេសត្រូវមានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំងនោះ របាំងនេះរបាំងនេះ អាចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌ មាន ឧបករណ៍ ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងបរិស្ថាននៅប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌ មានពិតជាដើម។ ដោយមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ព័ត៌មាន និងកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងការសម្របសម្រួលឱ្យក្រសួងព័ត៌មានអាចបញ្ចូល

គម្រោង ក្នុងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន។»

ឯកឧត្តមបានបន្ថែមទៀតថា ចាប់ពីឆ្នាំ២០១៨-២០២២ក្រសួងព័ត៌មានទទួលបានគម្រោងសរុបចំនួន ៥ ដែលស្ថិតក្រោមការអនុវត្តរបស់អគ្គ នាយកដ្ឋានព័ត៌មាន និងសោត ទស្សន៍ចំនួន ៣ គម្រោង (សុទ្ធសឹងពាក់ព័ន្ធនឹងការចូលរួមរបស់អ្នក សារព័ត៌មាន ក្នុងការពង្រឹងវីជ្ជាជីវៈនិងប្រយុទ្ធនឹងព័ត៌មានមិនពិត៏) ក្នុងនោះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា១ គម្រោង និងនាយកដ្ឋាន

កិច្ចសហប្រតិបត្តិអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវ័ត្ត ១ គម្រោង។ ឯកឧត្តមបន្តទៀតថា តាមរយៈការអនុវត្តគម្រោងនេះ បានចូលរួមយ៉ាងច្រើនក្នុងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការផ្លាស់ប្តូរឥរិយាបថនៃការ ផលិតព័ត៌មានតាមបែបប្រពៃណី មកជាការផលិតព័ត៌មានបែបឌីជីថល សំបូរបែបក្នុងបរិបទឌីជីថល និងបានវិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាជាម្ចាស់ផ្ទះដូចជា កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះជាដើម៕ប្រភពក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *